២ សាំយូអែល 20:14ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦សេបា បានដើរកាត់ទឹកដីកុលសម្ព័នអ៊ីស្រាអែលទាំងមូល ទៅដល់ត្រឹមក្រុងអេបិល តំបន់បេត-ម្អាកា ហើយពួកប៊ីគ្រី បាននាំគ្នាទាំងអស់ចូលទៅតាមគាត់។ សូមមើលជំពូក |
នៅក្នុងរាជ្យពេកា ជាស្តេចអ៊ីស្រាអែល នោះទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរ ក៏មកចាប់យកក្រុងអ៊ីយ៉ូន ក្រុងអេបិល-បេត-ម្អាកា ក្រុងយ៉ាណូហា ក្រុងកេដេស ក្រុងហាសោរ និងស្រុកកាឡាត ហើយស្រុកកាលីឡេ ព្រមទាំងស្រុកណែបថាលីទាំងមូល ក៏ដឹកនាំពួកអ្នកស្រុកទាំងនោះ ទៅជាឈ្លើយ ដល់ស្រុកអាសស៊ើរ។