២ សាំយូអែល 20:1ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦នៅគ្រានោះ មានមនុស្សចោលម្សៀតម្នាក់ឈ្មោះសេបា ជាកូនប៊ីគ្រី កុលសម្ព័នបេនយ៉ាមីន បានផ្លុំត្រែឡើងពោលថា៖ «យើងរាល់គ្នាគ្មានចំណែកខាងដាវីឌទេ ក៏គ្មានមត៌កជាមួយកូនអ៊ីសាយដែរ ឱអ៊ីស្រាអែលអើយ ចូរយើងត្រឡប់ទៅទីលំនៅរបស់យើង គ្រប់គ្នាវិញទៅ»។ សូមមើលជំពូក |
ពេលនោះ នាងបានទៅបញ្ចុះបញ្ចូលមនុស្សទាំងឡាយ ដោយប្រាជ្ញារបស់នាង ហើយគេក៏បានកាត់ក្បាលសេបា ជាកូនប៊ីគ្រី បោះទៅជូនយ៉ូអាប់ រួចលោកផ្លុំត្រែឡើង ហើយនាំគ្នាថយចេញពីទីក្រុងនោះ ត្រឡប់ទៅទីលំនៅរបស់គេគ្រប់ៗគ្នាវិញទៅ។ ចំណែកយ៉ូអាប់ក៏វិលត្រឡប់ទៅក្រុងយេរូសាឡិមវិញ ដើម្បីចូលគាល់ស្តេច។
កាលពួកអ៊ីស្រាអែលទាំងប៉ុន្មានឃើញថា ស្តេចមិនព្រមស្តាប់តាមគេដូច្នោះ នោះគេទូលឆ្លើយថា៖ «តើយើងរាល់គ្នាមានចំណែកអ្វីខាងដាវីឌ? យើងក៏គ្មានមត៌កជាមួយកូនចៅអ៊ីសាយដែរ ឱពួកអ៊ីស្រាអែលអើយ ចូរយើងវិលទៅផ្ទះវិញទៅ ឥឡូវនេះ ដាវីឌ ចូរមើលព្រះវង្សរបស់ខ្លួនឯងចុះ»។ ដូច្នេះ ពួកអ៊ីស្រាអែលក៏ត្រឡប់ទៅឯទីលំនៅគេវិញទៅ
ពេលប្រជាជនអ៊ីស្រាអែលទាំងអស់បានឃើញថា ស្តេចមិនព្រមស្តាប់តាមគេដូច្នោះ គេទូលតបថា៖ «តើយើងរាល់គ្នាមានចំណែកអ្វីខាងដាវីឌ? យើងក៏គ្មានមត៌កជាមួយកូនចៅអ៊ីសាយដែរ ឱពួកអ៊ីស្រាអែលអើយ ចូរយើងវិលទៅផ្ទះរៀងខ្លួនវិញទៅ ឥឡូវនេះ ដាវីឌអើយ ចូរមើលព្រះវង្សរបស់ខ្លួនឯងចុះ»។ ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់ក៏ត្រឡប់ទៅទីលំនៅគេវិញ។
ស្ដេចសូលរើសពួកមនុស្សក្នុងសាសន៍អ៊ីស្រាអែល បានចំនួនបីពាន់នាក់ ក្នុងពួកនោះ មានពីរពាន់នាក់ នៅជាមួយទ្រង់ នៅត្រង់មីកម៉ាស និងលើភ្នំបេត-អែល ហើយមួយពាន់នាក់ទៀត នៅជាមួយយ៉ូណាថាន នៅត្រង់គីបៀរ ក្នុងស្រុកបេនយ៉ាមីន ឯប្រជាជនដែលសល់នៅ ព្រះអង្គបានឲ្យគេត្រឡប់ទៅផ្ទះរៀងខ្លួនវិញ