យ៉ូអាប់ក៏វិលត្រឡប់មកពីដេញតាមអ័ប៊ីនើរដែរ ហើយកាលលោកបានប្រមូលពួកពលខាងដាវីឌទាំងអស់មក នោះឃើញបាត់តែដប់ប្រាំបួននាក់ និងអេសាអែលប៉ុណ្ណោះ។
ឯអ័ប៊ីនើរ ព្រមទាំងពួកពលទ័ពរបស់លោក គេដើរកាត់ស្រុកវាល ពេញមួយយប់នោះ រួចគេឆ្លងទន្លេយ័រដាន់ ហើយក៏ដើរកាត់ស្រុកប៊ីត្រោនទៅដល់ម៉ាហាណែមវិញ។
តែពួកពលរបស់ដាវីឌ បានវាយសម្លាប់ខាងពួកបេនយ៉ាមីន និងពួកអ័ប៊ីនើរអស់បីរយហុកសិបនាក់។