២ សាំយូអែល 2:26ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦នោះអ័ប៊ីនើរបានស្រែកហៅទៅយ៉ូអាប់ថា៖ «តើត្រូវឲ្យដាវស៊ីបំផ្លាញជារៀងរហូតឬ? តើមិនដឹងទេថា ដល់ចុងបំផុតនឹងមានសេចក្ដីជូរចត់? ដូច្នេះ តើចាំដល់កាលណាទៀត ទើបប្រាប់ដល់ពួកពលឲ្យត្រឡប់វិលទៅវិញ លែងដេញតាមបងប្អូនគេនោះ?» សូមមើលជំពូក |
ដ្បិតថ្ងៃនេះជាថ្ងៃរបស់ព្រះអម្ចាស់យេហូវ៉ា នៃពួកពលបរិវារ គឺជាថ្ងៃសងសឹក ជាការសងសឹករបស់ព្រះអង្គផ្ទាល់ទៅពួកខ្មាំងសត្រូវ។ ដាវនឹងស៊ីទាល់តែឆ្អែត ក៏ផឹកឈាមគេយ៉ាងស្កប់ស្កល់ ព្រោះព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានយញ្ញបូជានៅស្រុកខាងជើងក្បែរទន្លេអ៊ើប្រាត។