នោះគេក៏ក្រោកឡើងទៅតាមចំនួនដែលបានកំណត់ គឺមានដប់ពីរនាក់ដំណាងខាងពួកបេនយ៉ាមីន និងអ៊ីស-បូសែតជាបុត្រារបស់ស្ដេចសូល ហើយដប់ពីរនាក់ដំណាងខាងពួកដាវីឌ។
នោះអ័ប៊ីនើរនិយាយទៅយ៉ូអាប់ថា៖ «ចូរឲ្យពួកកំលោះៗក្រោកឡើងល្បងគ្នានៅមុខយើងទៅ» យ៉ូអាប់ក៏ឆ្លើយថា៖ «ចូរឲ្យគេក្រោកឡើងចុះ»។
គ្រប់គ្នាក៏ចាប់ក្បាលគូគេរៀងខ្លួន ហើយចាក់គ្នាត្រង់ចំហៀងដោយដាវ ដួលស្លាប់ទាំងអស់គ្នាទៅ ដូច្នេះ គេហៅទីនោះថា ហេលកាត-ហាស៊ូរីម ដែលនៅត្រង់គីបៀន។
ឯអ័ប៊ីនើរ កូននើរ ជាមេទ័ពរបស់ស្តេចសូល បាននាំយកអ៊ីស-បូសែត ជាបុត្រារបស់ស្ដេចសូល ទៅក្រុងម៉ាហាណែម