រីឯស្ដេចយាងទៅដល់ក្រុងគីលកាល ហើយគីមហាំក៏តាមទៅដែរ ចំណែកបណ្ដាពួកយូដា និងពួកអ៊ីស្រាអែលមួយចំហៀង គេក៏ដង្ហែស្តេចទៅ
ដំបងរាជ្យនឹងមិនដែលឃ្លាតពីយូដា ហើយដំបងគ្រប់គ្រងក៏មិនដែលឃ្លាត ពីពូជពង្សរបស់យូដាឡើយ រហូតទាល់តែគេនាំសួយសារអាករ មកជូនលោក ហើយប្រជារាស្រ្តនានានឹងចុះចូល ចំពោះលោក។
ឯអាប់សាឡុម ដែលយើងបានចាក់ប្រេងតាំងឲ្យសោយរាជ្យលើយើង នោះបានសុគតក្នុងសង្គ្រាមហើយ ដូច្នេះ ហេតុអ្វីបានជានៅស្ងៀម មិនទៅនាំស្តេចត្រឡប់មកវិញ?»។
សូមអនុញ្ញាតឲ្យទូលបង្គំ ជាបាវបម្រើទ្រង់ត្រឡប់ទៅវិញចុះ ដើម្បីឲ្យបានស្លាប់នៅឯស្រុករបស់ទូលបង្គំជិតផ្នូរនៃមាតាបិតាវិញ តែមើល៍ នេះគីមហាំ ជាអ្នកបម្រើរបស់ព្រះអង្គ សូមឲ្យវាឆ្លងទៅជាមួយព្រះករុណា ជាអម្ចាស់នៃទូលបង្គំចុះ ហើយសូមប្រោសដល់វាតាមព្រះហឫទ័យផង»។
ប្រជាជនទាំងអស់ក៏កើតវិវាទគ្នា នៅពេញក្នុងកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ ដោយនិយាយថា៖ «ស្តេចបានជួយឲ្យយើងរួចពីកណ្ដាប់ដៃរបស់ពួកខ្មាំងសត្រូវ ក៏បានសង្គ្រោះឲ្យរួចពីកណ្ដាប់ដៃពួកភីលីស្ទីនដែរ ឥឡូវនេះ ទ្រង់បានរត់ចេញពីនគរទៅ ដោយព្រោះអាប់សាឡុម។
មហាជនដែលដើរហែហមពីមុខ និងពីក្រោយព្រះអង្គនាំគ្នាស្រែកឡើងថា៖ «ហូសាណា ដល់ព្រះរាជវង្សព្រះបាទដាវីឌ! ថ្វាយព្រះពរព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ ! ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត!»