តែគាត់ថា៖ «ទោះបើយ៉ាងណាក៏ដោយចុះ គង់តែខ្ញុំនឹងរត់ទៅដែរ»។ ដូច្នេះ យ៉ូអាប់ក៏បណ្តោយថា៖ «ចូររត់ទៅចុះ»។ អ័ហ៊ីម៉ាសក៏រត់ទៅតាមផ្លូវវាលដល់មុនគូស៊ី។
រួចយ៉ូអាប់ក៏ប្រាប់គូស៊ីថា៖ «ចូរទៅទូលស្តេចពីការដែលអ្នកបានឃើញចុះ»។ គូស៊ីក៏ក្រាបសំពះយ៉ូអាប់ ហើយរត់ចេញទៅ។
នោះអ័ហ៊ីម៉ាស ជាកូនសាដុក គាត់សូមយ៉ូអាប់ម្តងទៀតថា៖ «ទោះបើជាយ៉ាងណាក៏ដោយ សូមឲ្យខ្ញុំរត់ទៅតាមគូស៊ីផង» យ៉ូអាប់តបថា៖ «កូនអើយ ឯងចង់រត់ទៅធ្វើអី ដំណឹងយ៉ាងនេះមិនមែនជាគុណដល់ឯងទេ»
ឯដាវីឌ ទ្រង់គង់នៅត្រង់រវាងទ្វារទាំងពីរ អ្នកចាំយាមក៏ឡើងទៅលើខ្លោងទ្វារកំផែង រួចងើបភ្នែកឡើងមើលទៅ ឃើញមនុស្សម្នាក់កំពុងតែរត់មក។
អ្នកទាំងពីររត់ទៅជាមួយគ្នា តែសិស្សម្នាក់នោះរត់លឿនជាងពេត្រុស ហើយទៅដល់ផ្នូរមុន។