២ សាំយូអែល 18:14ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦យ៉ូអាប់ឆ្លើយថា៖ «មិនគួរឲ្យអ្នកនៅបង្ខាតពេលជាមួយនឹងឯងដូច្នេះទេ» រួចលោកចាប់យកដែកពួយបីកាន់នៅដៃ ទៅពួយទម្លុះត្រង់បេះដូងអាប់សាឡុម ក្នុងកាលដែលកំពុងនៅរស់ ជាប់នៅនឹងដើមម៉ៃសាក់នៅឡើយ។ សូមមើលជំពូក |
ចំណែកព្រះបាទដាវីឌ ទ្រង់ចាត់គេទៅឯសាដុក និងសង្ឃអ័បៀថើរ ដោយពាក្យថា៖ «ចូរសួរពួកចាស់ទុំនៃពួកយូដាថា "ហេតុអ្វីបានជាអ្នករាល់គ្នាយឺតយូរជាងគេ ក្នុងការអញ្ជើញស្តេចមកក្នុងដំណាក់វិញដូច្នេះ? ដ្បិតសូរសព្ទដែលពួកអ៊ីស្រាអែលកំពុងតែនិយាយគ្នានោះ បានឮទៅដល់ស្តេចនៅឯរាជដំណាក់ហើយ។