២ សាំយូអែល 17:25ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦អាប់សាឡុមបានតាំងអ័ម៉ាសាឲ្យធ្វើជាមេទ័ពជំនួសយ៉ូអាប់។ អ័ម៉ាសាជាកូនរបស់សាសន៍អ៊ីស្មាអែល ម្នាក់ឈ្មោះយីតរ៉ា ដែលបានរៀបការនឹងនាងអ័ប៊ីកែល ជាកូនណាហាស ដែលជាប្អូនស្រីរបស់សេរូយ៉ា ម្តាយយ៉ូអាប់។ សូមមើលជំពូក |
មួយទៀត បុត្រដឹងហើយថា យ៉ូអាប់ជាកូនសេរូយ៉ា បានប្រព្រឹត្តនឹងបិតាយ៉ាងណា ដោយបានសម្លាប់មេទ័ពសាសន៍អ៊ីស្រាអែលពីរនាក់ គឺអ័ប៊ីនើរ ជាកូននើរ និងអ័ម៉ាសាជាកូនយេធើ ទាំងបានកម្ចាយឈាមនៅវេលាដែលស្រុកកំពុងសុខសាន្តត្រាណ ឈាមចម្បាំងបានប្រឡាក់សំពត់ក្រវាត់ដែលនៅចង្កេះខ្លួន និងស្បែកជើងដែលគេពាក់។
ក្នុងកុលសម្ព័ន្ធម៉ាណាសេក៏មានអ្នកខ្លះបានមកចូលខាងព្រះបាទដាវីឌដែរ គឺក្នុងវេលាដែលទ្រង់ចេញទៅច្បាំងនឹងស្ដេចសូល ជាមួយពួកភីលីស្ទីន (តែមិនបានជួយគេទេ ព្រោះពួកមេរបស់សាសន៍ភីលីស្ទីន គេបានពិគ្រោះគ្នា រួចបង្គាប់ឲ្យទ្រង់ទៅវិញ ដោយថា៖ «ក្រែងគាត់ចូលដៃខាងស្ដេចសូល ជាចៅហ្វាយគាត់វិញ ហើយនាំឲ្យយើងអន្តរាយ»)។