Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



២ សាំ‌យូ‌អែល 16:17

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អាប់សា‌ឡុម​មាន​រាជ‌ឱង្ការ​ទៅ​ហ៊ូសាយ​ថា៖ «តើ​អ្នក​សង​គុណ​ដល់​សម្លាញ់​អ្នក​យ៉ាង​ហ្នឹង​ឬ? ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ទៅ​តាម​សម្លាញ់​ទៅ?»

សូមមើលជំពូក ចម្លង

6 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ហ៊ូសាយ​ទូល​ឆ្លើយ​ថា៖ «ទេ តែ​អ្នក​ណា​ដែល​ព្រះ‌យេហូវ៉ា និង​ប្រជាជន​ទាំង​នេះ ព្រម​ទាំង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​បាន​រើស នោះ​ទូល‌បង្គំ​នឹង​នៅ​ជា‌មួយ​អ្នក​នោះ។

រី​ឯ​កាល​លោក​បាន​ទៅ​ដល់​ក្រុង​យេរូ‌សាឡិម ដើម្បី​គាល់​ស្តេច នោះ​ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «មេភី‌បូសែត អើយ ហេតុ​អ្វី​បាន​ជា​អ្នក​មិន​បាន​ទៅ​ជា‌មួយ​យើង?»

មិត្ត​សម្លាញ់​រមែង​ស្រឡាញ់​គ្នា​នៅ​គ្រប់​វេលា ឯ​បង‌ប្អូន​ក៏​កើត​មក​សម្រាប់​គ្រា​លំបាក​ដែរ។

អ្នក​ណា​ដែល​មាន​មិត្ត​ភក្តិ​ច្រើន អាច​នាំ​ឲ្យ​ខ្លួន​វិនាស ប៉ុន្តែ មាន​មិត្ត​សម្លាញ់​ម៉្យាង ដែល​នៅ​ជាប់​ជាង​បង‌ប្អូន​ទៅ​ទៀត។

ឱ​ពួក​មនុស្ស​លេលា ហើយ​ឥត​ប្រាជ្ញា​អើយ តើ​អ្នក​រាល់​គ្នា​សង​គុណដល់​ព្រះ‌យេហូវ៉ា​យ៉ាង​នោះ​ឬ? តើ​ព្រះ‌អង្គ​មិន​មែន​ជា​ព្រះ‌វរ‌បិតា​របស់​អ្នក ដែល​បាន​ទិញ​អ្នក​មក​ទេ​ឬ? ព្រះ‌អង្គ​បាន​បង្កើត​អ្នក ហើយ​តាំង​អ្នក​ឡើង​ផង។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម