នៅទីនោះ អ្នកក៏មានសង្ឃសាដុក និងសង្ឃអ័បៀថើរនៅជាមួយដែរ ការអ្វីដែលអ្នកឮពីក្នុងដំណាក់ស្តេចមក ចូរប្រាប់សង្ឃសាដុក និងសង្ឃអ័បៀថើរឲ្យដឹងផង។
រីឯយ៉ូណាថាន និងអ័ហ៊ីម៉ាស គេនៅត្រង់អេន-រ៉ូកេល ដ្បិតគេមិនហ៊ានចូលក្នុងទីក្រុងឲ្យអ្នកណាឃើញទេ ហើយមានបាវស្រីម្នាក់ទៅប្រាប់ រួចគេក៏ទៅក្រាបទូលដល់ព្រះបាទដាវីឌ។