២ សាំយូអែល 14:11ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦រួចនាងទូលថា៖ «សូមព្រះករុណានឹកចាំពីព្រះយេហូវ៉ា ជាព្រះរបស់ទ្រង់ ដើម្បីកុំឲ្យអ្នកដែលសងសឹក នឹងឈាមមកបំផ្លាញទៀតឡើយ ក្រែងគេសម្លាប់កូនរបស់ខ្ញុំម្ចាស់»។ ទ្រង់មានរាជឱង្ការថា៖ «យើងស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា នឹងគ្មានសក់មួយសរសៃជ្រុះពីក្បាលរបស់កូននាងចុះដល់ដីឡើយ»។ សូមមើលជំពូក |
ពួកបណ្ដាទ័ពទូលសួរដល់ស្ដេចសូលថា៖ «យ៉ូណាថានដែលបាននាំឲ្យមានសេចក្ដីសង្គ្រោះក្នុងពួកអ៊ីស្រាអែលយ៉ាងធំដល់ម៉្លេះ តើលោកត្រូវស្លាប់ឬ? មិនត្រូវទៅជាដូច្នោះឡើយ យើងខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់ថា មិនត្រូវឲ្យមានសក់មួយសរសៃជ្រុះពីក្បាលរបស់លោកទេ ដ្បិតការដែលលោកបានធ្វើនៅថ្ងៃនេះ នោះគឺបានធ្វើជាមួយព្រះហើយ» ដូច្នេះ ពួកបណ្ដាទ័ពបានជួយដោះយ៉ូណាថានមិនឲ្យស្លាប់ឡើយ។
ពេលនោះ យ៉ូណាថានមានប្រសាសន៍ទៅកាន់ដាវីឌថា៖ «សូមទៅដោយសុខសាន្តចុះ ដ្បិតយើងទាំងពីរនាក់បានស្បថជាមួយគ្នា ក្នុងព្រះនាមព្រះយេហូវ៉ាហើយថា ព្រះយេហូវ៉ានឹងគង់កណ្ដាលខ្ញុំ និងអ្នក ហើយកណ្ដាលពូជពង្សរបស់ខ្ញុំ និងពូជពង្សរបស់អ្នករហូតតទៅ»។ ដាវីឌក៏ក្រោកឡើងចេញទៅ ឯយ៉ូណាថានត្រឡប់ចូលទៅក្នុងទីក្រុងវិញ។