អាប់សាឡុមក៏រត់បាត់ទៅ។ រីឯយុវជនដែលចាំយាម បានងើបភ្នែកឡើងមើលទៅឃើញមានមនុស្សជាច្រើន មកតាមផ្លូវចង្កេះភ្នំ នៅខាងក្រោយគាត់។
នោះយ៉ូណាដាបទូលទៅស្តេចថា៖ «ន៎ុះន៏ ពួកបុត្រារបស់ព្រះករុណាមកដល់ហើយ ដូចទូលបង្គំជាអ្នកបម្រើបានទូលព្រះករុណាមែន»។
ឯដាវីឌ ទ្រង់គង់នៅត្រង់រវាងទ្វារទាំងពីរ អ្នកចាំយាមក៏ឡើងទៅលើខ្លោងទ្វារកំផែង រួចងើបភ្នែកឡើងមើលទៅ ឃើញមនុស្សម្នាក់កំពុងតែរត់មក។
ឯមនុស្សដែលមានទោស ជាអ្នកកម្ចាយឈាមគេ នោះនឹងរត់ចុះទៅក្នុងរណ្តៅ កុំឲ្យអ្នកណាឃាត់វាឡើយ។
ប្រៀបដូចជាមនុស្សម្នាក់ដែលរត់រួចពីសិង្ហ ហើយទៅជួបនឹងខ្លាឃ្មុំ ឬចូលទៅក្នុងផ្ទះ ហើយច្រត់ដៃនឹងជញ្ជាំង រួចត្រូវពស់ចឹក។