ប៉ុន្តែ នាងឆ្លើយថា៖ «ទេ បង ដ្បិតកំហុសដែលបណ្តេញខ្ញុំម្ចាស់នេះ អាក្រក់ជាងការដែលបានធ្វើដល់ខ្ញុំម្ចាស់ទៅទៀត»។ ប៉ុន្តែ ទ្រង់មិនព្រមស្តាប់តាមនាងឡើយ។
បន្ទាប់មក អាំណូនមានចិត្តណាយ ហើយស្អប់នាងយ៉ាងខ្លាំង គឺស្អប់ខ្ពើមនាងខ្លាំងលើសជាងសេចក្ដីស្រឡាញ់ដល់នាងពីមុនទៅទៀត ហើយទ្រង់បណ្តេញនាងថា៖ «ចូរក្រោកឡើងទៅឲ្យបាត់ទៅ»។
អាំណូនក៏ហៅក្មេងបម្រើម្នាក់មកប្រាប់ថា៖ «ចូរយកស្រីនេះចេញទៅ រួចខ្ទាស់ទ្វារឲ្យជិត»។