២ សាំយូអែល 12:17ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពួកចាស់ទុំនៅដំណាក់ ក៏ក្រោកទៅរកទ្រង់ ចង់លើកឲ្យតើនពីដីឡើង តែទ្រង់មិនព្រមទេ ក៏មិនព្រមសោយជាមួយគេដែរ។ សូមមើលជំពូក |
ដល់ថ្ងៃទីពីរ បុត្រនោះក៏សុគតទៅ ហើយពួកអ្នកបម្រើរបស់ដាវីឌខ្លាចមិនហ៊ានទូលទ្រង់ឲ្យជ្រាបថា បុត្រនោះសុគតទេ ដោយគិតគ្នាថា «កាលបុត្រមានព្រះជន្មរស់នៅឡើយ យើងបានទូលអង្វរដល់ទ្រង់ តែទ្រង់មិនព្រមស្តាប់តាមយើងទៅហើយ ចំណង់បើយើងទូលទ្រង់ឲ្យជ្រាបពីបុត្រសុគតទៀត តើនឹងធ្វើឲ្យទ្រង់កើតទុក្ខយ៉ាងណាទៅទៀត»។