២ សាំយូអែល 11:20ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពេលនោះ ប្រសិនបើស្ដេចក្រោធ ហើយបន្ទោសថា "ហេតុអ្វីបានជាចូលទៅច្បាំង ជិតទីក្រុងម៉្លេះ? តើឯងមិនដឹងជាគេនឹងបាញ់ពីលើកំផែងមកទេឬ? សូមមើលជំពូក |
តើអ្នកណាបានសម្លាប់អ័ប៊ីម៉ាឡិច ជាកូនយេរូបេសេថ? តើមិនមែនជាស្រីដែលទម្លាក់ត្បាល់កិនពីលើកំផែងមកលើវា ឲ្យស្លាប់នៅត្រង់ថេបេសទេឬ? ហេតុអ្វីបានជាចូលទៅជិតកំផែងយ៉ាងដូច្នេះ?" នោះឯងត្រូវទូលឆ្លើយយ៉ាងនេះថា "អ៊ូរី សាសន៍ហេត ជាអ្នកបម្រើរបស់ព្រះករុណា ក៏បានស្លាប់ដែរ"»។