Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



២ សាំ‌យូ‌អែល 11:10

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​គេ​ទូល​ព្រះបាទ​ដាវីឌ​ថា៖ «អ៊ូរី​មិន​បាន​ចូល​ផ្ទះ​ទេ» ព្រះ​បាទ​ដាវីឌ​សួរ​អ៊ូរី​ថា៖ «តើ​ឯង​មិន​បាន​មក​ពី​ឆ្ងាយ​ទេ​ឬ? ដូច្នេះ ម្តេច​ក៏​មិន​ចុះ​ទៅ​ផ្ទះ?»

សូមមើលជំពូក ចម្លង

3 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ូរី​ទូល​ឆ្លើយ​ថា៖ «ហិប​របស់​ព្រះ និង​ពួក​អ៊ីស្រា‌អែល ពួក​យូដា សុទ្ធ​តែ​នៅ​ក្នុង​បង្ហា ព្រម​ទាំង​យ៉ូអាប់​ជា​ចៅ‌ហ្វាយ​ទូល‌បង្គំ និង​ពួក​ពល​របស់​ទ្រង់ ជា​ម្ចាស់​នៃ​ទូល‌បង្គំ ក៏​សុទ្ធ​តែ​ដេក​នៅ​វាល​ដែរ ដូច្នេះ តើ​ឲ្យ​ទូល‌បង្គំ​ចូល​ទៅ​ផ្ទះ និង​ទទួល​ទាន ហើយ​ដេក​ជា‌មួយ​ប្រពន្ធ​ទូល‌បង្គំ​ម្តេច​កើត? ទូល​បង្គំ​ស្បថ បើ​ព្រះ‌ជន្ម និង​ព្រលឹង​ព្រះករុណា​នៅ​មាន​ជីវិត​រស់​នៅ​ឡើយ​ថា ទូល‌បង្គំ​មិន​ធ្វើ​ដូច្នោះ​ឡើយ»។

ប៉ុន្តែ អ៊ូរី​គាត់​ទៅ​ដេក​ជា‌មួយ​ពួក​មហា‌តលិក​របស់​ម្ចាស់​ខ្លួន នៅ​ត្រង់​មុខ​មាត់​ទ្វារ​ដំណាក់ មិន​បាន​ទៅ​ផ្ទះ​ខ្លួន​ទេ។

ព្រះ‌យេហូវ៉ា​បាន​ចាត់​ណា‌ថាន់ ឲ្យ​ទៅ​គាល់​ព្រះបាទ​ដាវីឌ លោក​ក៏​ទៅ​គាល់​ទ្រង់ ទូល​ដូច្នេះ​ថា៖ «នៅ​ទី​ក្រុង​មួយ​មាន​មនុស្ស​ពីរ​នាក់ ម្នាក់​ជា​អ្នក​មាន ម្នាក់​ក្រីក្រ




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម