Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



២ សាំ‌យូ‌អែល 1:22

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ធ្នូ​របស់​យ៉ូណា‌ថាន​មិន​រា​ថយ​ឡើយ បើ​មិន​បាន​បង្ហូរ​ឈាម ឬ​ខ្លាញ់​របស់​មនុស្ស​ខ្លាំង​ពូកែ ហើយ​ដាវ​របស់​ស្ដេច​សូល​ក៏​មិន​ដែល​ត្រឡប់​មក​វិញ ដោយ​ទទេ​ដែរ។

សូមមើលជំពូក ចម្លង

7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត យើង​នឹង​ដាស់​នគរ​ធំៗ​មួយ​ពួក នៅ​ស្រុក​នៅ​ខាង​ជើង​ឡើង ហើយ​បណ្ដាល​ឲ្យ​គេ​មក​ទាស់​នឹង​ក្រុង​បាប៊ីឡូន ពួក​ទាំង​នោះ​នឹង​តម្រៀប​គ្នា​ច្បាំង​នឹង​ទី​ក្រុង ហើយ​ចាប់​យក​បាន ព្រួញ​របស់​គេ​នឹង​ដូច​ជា​ព្រួញ​របស់​មនុស្ស​ស្ទាត់​ជំនាញ ហើយ​ខ្លាំង​ពូកែ ឥត​មាន​ណា​មួយ​បាញ់​ដោយ​ឥត​ប្រយោជន៍​នោះ​ទេ។

យើង​នឹង​ធ្វើ​ឲ្យ​ព្រួញ​របស់​យើង​ស្រវឹង​ដោយ​ឈាម ហើយ​ឲ្យ​ដាវ​របស់​យើង​ត្របាក់​ស៊ី​សាច់ គឺ​ដោយ​ឈាម​របស់​អ្នក​ដែល​ត្រូវ​គេ​សម្លាប់ ព្រម​ទាំង​ពួក​ឈ្លើយ ចាប់​តាំង​ពីក្បាល​របស់​ខ្មាំង‌សត្រូវ​ដែល​មាន​សក់​វែង​ទៅ។

ក្រោយ​ដែល​ស្ដេច​សូល​បាន​ទទួល​គ្រង‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​ក៏​ច្បាំង​នឹង​ខ្មាំង​សត្រូវ​នៅ​គ្រប់​ទី​កន្លែង​ជុំ​វិញ គឺ​ច្បាំង​នឹង​សាសន៍​ម៉ូអាប់ និង​ពួក​កូន​ចៅ អាំម៉ូន និង​សាសន៍​អេដុម និង​ស្តេច​ទាំង​ប៉ុន្មាន​នៃ​ស្រុក​សូបា និង​ពួក​ភីលី‌ស្ទីន​ផង ឯ​ទិស​ទី​ណា​ដែល​ទ្រង់​បែរ​ទៅ នោះ​ក៏​ចេះ​តែ​បាន​ឈ្នះ​ជា‌និច្ច។

ទ្រង់​ក៏​ប្រព្រឹត្ត​ដោយ​ក្លាហាន បាន​ទាំង​វាយ​ពួក​អាម៉ាឡេក ហើយ​ជួយ​ដោះ​ពួក​អ៊ីស្រា‌អែល ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​បំផ្លាញ​គេ។

លោក​ក៏​ដោះ​អាវ​ដែល​លោក​ពាក់ ប្រគល់​ឲ្យ​ដល់​ដាវីឌ ព្រម​ទាំង​សម្លៀក‌បំពាក់​របស់​លោក ដាវ ធ្នូ និង​ខ្សែ​ក្រវាត់​ផង។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម