២ សាំយូអែល 1:18ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦(លោកបានបង្គាប់ឲ្យគេបង្រៀនបទចម្រៀងអំពីធ្នូ នេះដល់ពួកកូនចៅយូដា បទនេះសឹងមានកត់ទុកនៅក្នុងសៀវភៅរបស់យ៉ាស៊ើរ) ថា៖ សូមមើលជំពូក |
គឺពីថ្ងៃដែលអ្នកបានឈរនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក នៅភ្នំហោរែប ពេលព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា "ចូរប្រមូលបណ្ដាជនឲ្យមកជួបយើង ដ្បិតយើងនឹងឲ្យគេឮអស់ទាំងពាក្យរបស់យើង ដើម្បីឲ្យគេរៀនកោតខ្លាចយើង នៅគ្រប់មួយជីវិតដែលគេរស់នៅលើផែនដី ហើយឲ្យគេបានបង្រៀនដល់កូនចៅរបស់ខ្លួនដែរ"។
ពេលនោះ ព្រះអាទិត្យក៏ឈប់ស្ងៀម ហើយព្រះច័ន្ទក៏នៅស្ងៀមដែរ រហូតទាល់តែពួកអ៊ីស្រាអែលបានសងសឹកនឹងខ្មាំងសត្រូវរបស់គេ។ តើហេតុការណ៍នេះមិនបានកត់ទុកក្នុងសៀវភៅរបស់យ៉ាស៊ើរទេឬ? គឺព្រះអាទិត្យឈប់ស្ងៀមនៅកណ្ដាលមេឃ ហើយមិនបានប្រញាប់ប្រញាល់នឹងលិច អស់រយៈពេលប្រមាណមួយថ្ងៃពេញ។