គេក៏នាំយកសេះពីស្រុកអេស៊ីព្ទ និងពីស្រុកទាំងអស់មកថ្វាយទ្រង់ដែរ។
សេះរបស់ព្រះបាទសាឡូម៉ូនទាំងប៉ុន្មាន ដែលបានយកមកពីស្រុកអេស៊ីព្ទនោះ គឺពួកជំនួញរបស់ស្តេចទិញមកតាមតម្លៃទាំងហ្វូងៗ។
ឯសេះទាំងប៉ុន្មានរបស់ព្រះបាទសាឡូម៉ូន នោះសុទ្ធតែមកពីស្រុកអេស៊ីព្ទ ពួកជំនួញរបស់ស្តេច គេទៅទិញ ដឹកនាំមកទាំងហ្វូងៗ តាមតម្លៃ។
គេបាននាំយករទេះពីស្រុកអេស៊ីព្ទមក មួយតម្លៃជាប្រាក់ប្រាំមួយរយសេកែល ហើយសេះមួយតម្លៃជាប្រាក់មួយរយហាសិប គេក៏ដឹករទេះមកយ៉ាងនោះ ឲ្យដល់អស់ទាំងស្តេចនៃសាសន៍ហេត និងស្តេចស្រុកស៊ីរីដែរ។
ព្រះបាទសាឡូម៉ូនមានរោងសម្រាប់សេះ និងរទេះចម្បាំង បួនពាន់បន្ទប់ ក៏មានពលសេះមួយម៉ឺនពីរពាន់នាក់ ទ្រង់ញែកដាក់ឲ្យនៅក្នុងទីក្រុង ដែលសម្រាប់រទេះចម្បាំងទាំងប៉ុន្មាន ហើយនៅជាមួយទ្រង់ក្នុងក្រុងយេរូសាឡិមដែរ។
វេទនាដល់ពួកអ្នកដែលចុះទៅឯស្រុកអេស៊ីព្ទ ដើម្បីរកគេជួយ ព្រមទាំងពឹងដល់សេះ ហើយទុកចិត្តនឹងរទេះចម្បាំង ដោយព្រោះគេមានជាច្រើន ហើយនឹងពលសេះផង ដោយព្រោះគេមានកម្លាំងណាស់ ឥតសង្ឃឹមដល់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ឬស្វែងរកព្រះយេហូវ៉ាសោះ។