២ របាក្សត្រ 9:2ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ព្រះបាទសាឡូម៉ូនក៏ឆ្លើយស្រាយន័យគ្រប់អស់ទាំងសេចក្ដីដែលព្រះនាងសួរ ឥតមានអ្វីលាក់កំបាំង ដែលទ្រង់មិនបានស្រាយន័យថ្វាយព្រះនាងនោះឡើយ។ សូមមើលជំពូក |
ពេលមហាក្សត្រិយ៍នៃស្រុកសេបាបានឮពីកិត្តិនាមរបស់ព្រះបាទសាឡូម៉ូន ព្រះនាងក៏យាងមកដល់ក្រុងយេរូសាឡិម ដើម្បីល្បងប្រាជ្ញាព្រះបាទសាឡូម៉ូន ដោយពាក្យប្រស្នា មានមនុស្សដង្ហែមកយ៉ាងសន្ធឹក មានសត្វអូដ្ឋជាច្រើន ផ្ទុកដោយគ្រឿងក្រអូប និងមាសជាបរិបូរ ហើយត្បូងមានតម្លៃផង។ ពេលព្រះនាងចូលមកគាល់ព្រះបាទសាឡូម៉ូនហើយ ក៏មានសវនីយ៍សន្ទនានឹងទ្រង់ ពីគ្រប់ទាំងសេចក្ដីដែលមាននៅក្នុងព្រះហឫទ័យ។