មានជណ្តើរប្រាំមួយថ្នាក់ឡើងទៅឯបល្ល័ង្ក និងកំណល់កល់ជើងធ្វើពីមាស ដែលជាប់នឹងបល្ល័ង្ក ក៏មានកំណល់ដៃទាំងសងខាងទីអង្គុយ ហើយមានរូបសិង្ហពីរឈរនៅក្បែរកំណល់ដៃនោះ
ស្ដេចក៏ធ្វើបល្ល័ង្កភ្លុកមួយយ៉ាងធំ ស្រោបដោយមាសសុទ្ធ។
និងរូបសិង្ហដប់ពីរ ឈរនៅទាំងសងខាងថ្នាក់ជណ្តើរទាំងប្រាំមួយនោះដែរ មិនដែលបានធ្វើបល្ល័ង្ក នៅក្នុងនគរណាឲ្យដូចឡើយ។
មើល៍ ប្រជាជននេះក្រោកឡើងដូចជាសិង្ហញី ក៏ឈរឡើងដូចជាសិង្ហឈ្មោល! សឹងនោះមិនដេកវិញឡើយ រហូតទាល់តែបានស៊ីរំពា ហើយផឹកឈាមសត្វដែលវាបានសម្លាប់»។
គេបានក្រាប គេដេកដូចជាសិង្ហឈ្មោល ក៏ដូចជាសិង្ហញីផង តើអ្នកណានឹងហ៊ានដាស់គេឡើង? មានពរហើយ អ្នកណាដែលឲ្យពរអ្នក តែអស់អ្នកណាដែលដាក់បណ្ដាសាអ្នក អ្នកនោះត្រូវបណ្ដាសាមិនខាន»។
ពេលនោះ មានចាស់ទុំម្នាក់ពោលមកខ្ញុំថា៖ «កុំយំអី មើល៍! សិង្ហដែលកើតពីកុលសម្ព័ន្ធយូដា ជាឫសកែវព្រះបាទដាវីឌ ទ្រង់បានឈ្នះ ហើយអាចនឹងបើកក្រាំង និងបកត្រាទាំងប្រាំពីរនោះបាន»។