Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



២ របា‌ក្សត្រ 9:11

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្ដេច​យក​ឈើ​ចន្ទន៍​នោះ មក​ធ្វើ​ជា​ជណ្ដើរ​សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា ហើយ​សម្រាប់​ដំណាក់​របស់​ស្តេច ព្រម​ទាំង​ស៊ុង និង​ពិណ សម្រាប់​ពួក​ចម្រៀង​ផង ពី​ដើម​មិន​ដែល​ឃើញ​មាន​យ៉ាង​ដូច្នោះ នៅ​ក្នុង​ស្រុក​យូដា​ឡើយ។

សូមមើលជំពូក ចម្លង

9 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​យក​ឈើ​ចាន់​នោះ​ធ្វើ​ជា​ភ្នាក់​ដៃ នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា និង​ក្នុង​ដំណាក់​របស់​ស្តេច ព្រម​ទាំង​ស៊ុង និង​ពិណ សម្រាប់​ពួក​ចម្រៀង​ផង មិន​ដែល​មាន​ឈើ​ចាន់​យ៉ាង​នោះ​មក​ទៀត ក៏​មិន​ដែល​ឃើញ​សោះ​ឡើយ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

មាន​បួន​ពាន់​នាក់ ជា​អ្នក​ឆ្មាំ​ទ្វារ បួន​ពាន់​នាក់​ទៀត ជា​អ្នក​ច្រៀង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ប្រដាប់​ភ្លេង ដែល​ដាវីឌ​បាន​ធ្វើ​សម្រាប់​ការ​ច្រៀង​សរសើរ។

ព្រះបាទ​ដាវីឌ និង​ពួក​មេទ័ព ក៏​ញែក​ពួក​កូន​ចៅ​អេសាភ ហេម៉ាន និង​យេឌូ‌ថិន​ខ្លះ ចេញ​ទុក​សម្រាប់​ការ‌ងារ ឲ្យ​បាន​ពោល​តាម​ស៊ុង ពិណ និង​ឈិង ពួក​អ្នក​ដែល​ធ្វើ​ការ‌ងារ​នោះ មាន​ចំនួន​ដូច​ត​ទៅ៖

សូម​បញ្ជូន​ឈើ​តា‌ត្រៅ ឈើ​កកោះ និង​ឈើ​ចន្ទន៍ ពី​ភ្នំ​ល្បាណូន​មក​ឲ្យ​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​ដឹង​ថា ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ចេះ​កាប់​ឈើ នៅ​ព្រៃ​ល្បាណូន​ស្រាប់។ ពួក​ខាង​ទូល‌បង្គំ​នឹង​ធ្វើ​ការ​ជា‌មួយ​គេ

រីឯ​ពួក​អ្នក​បម្រើ​របស់​ព្រះបាទ​ហ៊ីរ៉ាម និង​ពួក​រាជ​បម្រើ​របស់​ព្រះបាទ​សាឡូម៉ូន ដែល​នាំ​យក​មាស​ពី​ស្រុក​អូភារ​មក គេ​ក៏​យក​ឈើ​ចន្ទន៍ និង​ត្បូង​មាន​តម្លៃ​មក​ជាមួយ​ដែរ។

ព្រះបាទ​សាឡូម៉ូន​បាន​ប្រទាន​ដល់​មហា‌ក្សត្រិយ៍​ស្រុក​សេបា តាម​បំណង​ព្រះ‌ហឫ‌ទ័យ​ព្រះ‌នាង គឺ​របស់​អ្វីៗ​ដែល​ព្រះ‌នាង​សូម លើស​អំពី​របស់​ទាំង​ប៉ុន្មាន ដែល​ព្រះ‌នាង​បាន​ថ្វាយ​ដល់​ស្តេច​ទៅ​ទៀត។ ដូច្នេះ ព្រះ‌នាង ព្រម​ទាំង​ពួក​បរិវារ ក៏​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​របស់​ខ្លួន​វិញ។

ពេល​កូន​ចៀម​បាន​ទទួល​ក្រាំង​រួច​ហើយ សត្វ​មាន​ជីវិត​ទាំង​បួ​ន និង​ពួក​ចាស់​ទុំ​ទាំង​ម្ភៃ‌បួន​នាក់​បាន​ក្រាប​ចុះ​នៅ​មុខ​កូន​ចៀម ម្នាក់ៗ​កាន់​ស៊ុង និង​ពាន​មាស ពេញ​ដោយ​គ្រឿង​ក្រអូប ដែល​ជា​សេចក្ដី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម