២ របាក្សត្រ 8:13ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦តាមកំណត់ដែលត្រូវការរាល់តែថ្ងៃ គឺថ្វាយឲ្យត្រូវនឹងក្រឹត្យក្រមរបស់លោកម៉ូសេ ទាំងថ្ងៃឈប់សម្រាក ថ្ងៃចូលខែ និងថ្ងៃបុណ្យមានកំណត់ បីដងក្នុងមួយឆ្នាំ ជាបុណ្យនំបុ័ងឥតដំបែ បុណ្យអាទិត្យទីប្រាំពីរ និងនៅបុណ្យបារាំ។ សូមមើលជំពូក |
ក្រុមជំនុំទាំងមូល គឺអស់អ្នកដែលបានវិលត្រឡប់ពីសណ្ឋានជាឈ្លើយ បានធ្វើបារាំគ្រប់ៗគ្នា ហើយគេស្នាក់នៅក្នុងបារាំទាំងនោះ ដ្បិតតាំងពីគ្រាលោកយ៉ូស្វេ ជាកូនរបស់លោកនុន រហូតដល់ថ្ងៃនោះ ប្រជាជនអ៊ីស្រាអែលមិនដែលបានធ្វើដូច្នោះឡើយ។ ដូច្នេះ មានសេចក្ដីរីករាយកើតឡើងជាខ្លាំង។
ឯតង្វាយដុត តង្វាយម្សៅ និងតង្វាយច្រួច នៅថ្ងៃបុណ្យ នៅថ្ងៃដើមខែ ហើយនៅថ្ងៃឈប់សម្រាក គឺនៅគ្រប់បុណ្យមានកំណត់របស់ពួកវង្សអ៊ីស្រាអែល នោះស្រេចនៅលើចៅហ្វាយ លោកត្រូវរៀបចំតង្វាយសម្រាប់លោះបាប តង្វាយម្សៅ តង្វាយដុត និងតង្វាយមេត្រី ដើម្បីឲ្យបានធួននឹងពួកវង្សសាសន៍អ៊ីស្រាអែល។
ត្រូវឲ្យប្រុសៗទាំងអស់ក្នុងចំណោមអ្នករាល់គ្នា មានមុខនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក បីដងក្នុងមួយឆ្នាំ ត្រង់កន្លែងដែលព្រះអង្គនឹងជ្រើសរើស គឺនៅពេលបុណ្យនំបុ័ងឥតដំបែម្តង បុណ្យសប្ដាហ៍ទីប្រាំពីរម្តង និងបុណ្យបារាំម្តង។ គេមិនត្រូវមានមុខនៅចំពោះព្រះយេហូវ៉ា ដោយដៃទទេឡើយ។