អស់រយៈពេលម្ភៃឆ្នាំ ដែលព្រះបាទសាឡូម៉ូនស្អាងព្រះវិហាររបស់ព្រះយេហូវ៉ា និងដំណាក់របស់ទ្រង់
ដល់ឆ្នាំទីដប់មួយ ខែទីប្រាំបី គេបានស្អាងព្រះវិហាររួចជាស្រេចសព្វគ្រប់តាមគម្រោង។ ដូច្នេះ ទ្រង់ស្អាងព្រះវិហារនោះអស់រយៈពេលប្រាំពីរឆ្នាំ។
ព្រះបាទសាឡូម៉ូនបានសង់ដំណាក់របស់ទ្រង់ អស់រយៈពេលដប់បីឆ្នាំ ទើបសង់រួចរាល់ទាំងអស់។
ក្រោយដែលព្រះបាទសាឡូម៉ូនបានស្អាងព្រះវិហារនៃព្រះយេហូវ៉ា និងព្រះរាជវាំងស្រេចហើយ ព្រមទាំងរបស់ទាំងប៉ុន្មាន ដែលទ្រង់សព្វព្រះហឫទ័យចង់ធ្វើ
ព្រះបាទសាឡូម៉ូនបានសង់អស់ទាំងទីក្រុង ដែលស្ដេចហ៊ីរ៉ាមបានប្រគល់ឲ្យឡើងវិញ ហើយឲ្យពួកកូនចៅអ៊ីស្រាអែលរស់នៅក្នុងទីក្រុងទាំងនោះ។