បន្ទាប់មក ទ្រង់ក៏សិតធ្វើសមុទ្រមានរាងមូល ទំហំដប់ហត្ថពីមាត់ខាងទៅម្ខាង ហើយកម្ពស់ប្រាំហត្ថ យកខ្សែវាស់ជុំវិញត្រូវជាសាមសិបហត្ថ។
រីឯសសរលង្ហិន និងជើងកំណល់ ហើយសមុទ្រលង្ហិន ដែលនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា នោះពួកខាល់ដេក៏បំបែកជាដុំៗ ដឹកយកលង្ហិនទាំងនោះទៅដល់ស្រុកបាប៊ីឡូន
នៅក្រុងបេថាស និងក្រុងគូន ជាទីក្រុងរបស់ហាដារេស៊ើរ ព្រះបាទដាវីឌក៏យកលង្ហិនសន្ធឹកដែរ ដែលព្រះបាទសាឡូម៉ូនបានប្រើធ្វើសមុទ្រលង្ហិន សសរ និងគ្រឿងប្រដាប់លង្ហិនទាំងប៉ុន្មាន។
នៅពីក្រោមគែមមាត់សមុទ្រនោះ មានរូបផ្កាក្រពុំដប់ ក្នុងមួយហត្ថនៅព័ទ្ធជុំវិញ បានសិតជាពីរជួរស្រេច ក្នុងកាលដែលសិតសមុទ្រនោះ។
លោកធ្វើគ្រឿងប្រដាប់ទាំងប៉ុន្មានសម្រាប់អាសនា មានប្រដាប់ដាក់ផេះ ប៉ែល ផើង សម និងជើងក្រាន គឺប្រដាប់ទាំងអស់សុទ្ធតែធ្វើពីលង្ហិនទាំងអស់។
លោកធ្វើចានក្លាំពីលង្ហិន និងជើងទ្រចានក្លាំនោះពីលង្ហិន គឺធ្វើពីកញ្ចក់របស់ពួកស្ត្រីដែលប្រជុំគ្នានៅមាត់ទ្វារត្រសាលជំនុំ។
នៅថ្ងៃនោះ នឹងមានក្បាលទឹកមួយបើកឡើងសម្រាប់ពួកវង្សដាវីឌ និងពួកអ្នកនៅក្រុងយេរូសាឡិម ដើម្បីជម្រះអំពើបាប និងសេចក្ដីសៅហ្មង។
ព្រះអង្គក៏បានសង្គ្រោះយើង មិនមែនដោយអំពើដែលយើងបានប្រព្រឹត្តសុចរិតនោះទេ គឺដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គវិញ ដោយសារការលាងសម្អាតឲ្យបានកើតជាថ្មី និងការធ្វើឲ្យមានជីវិតជាថ្មីដោយសារព្រះវិញ្ញាណបរិសុទ្ធ។
ខ្ញុំក៏ជម្រាបលោកថា៖ «លោកម្ចាស់អើយ លោកជ្រាបហើយ»។ លោកក៏ប្រាប់ខ្ញុំថា៖ «អ្នកទាំងនោះជាអ្នកដែលបានចេញពីគ្រាវេទនាយ៉ាងធំមក ពួកគេបានបោកអាវវែងរបស់ខ្លួន ហើយបានធ្វើឲ្យសដោយសារឈាមរបស់កូនចៀម។