ឯពួកកូនចៅអ៊ីស្រាអែលដែលនៅទីនោះ គេក៏ធ្វើបុណ្យរំលងនៅវេលានោះ ព្រមទាំងបុណ្យនំបុ័ងឥតដំបែអស់ប្រាំពីរថ្ងៃ
ដូច្នេះ ការងារនៃព្រះយេហូវ៉ាទាំងអស់បានរៀបចំជាស្រេចនៅថ្ងៃនោះឯង ដើម្បីនឹងធ្វើបុណ្យរំលង ហើយនឹងថ្វាយតង្វាយដុត នៅលើអាសនាព្រះយេហូវ៉ា តាមបង្គាប់ព្រះបាទយ៉ូសៀស
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុននៅស្រុកអេស៊ីព្ទថា៖
ត្រូវធ្វើបុណ្យនំបុ័ងឥតដំបែ គឺដល់កំណត់ក្នុងខែអាប៊ីប នោះត្រូវធ្វើនំបុ័ងឥតដំបែក្នុងប្រាំពីរថ្ងៃ ដូចយើងបានបង្គាប់មកហើយ ដ្បិតគឺនៅខែនោះហើយ ដែលអ្នករាល់គ្នាបានចេញពីស្រុកអេស៊ីព្ទ។ មិនត្រូវចូលមកចំពោះយើងដោយដៃទទេឡើយ។
ត្រូវធ្វើបុណ្យនំបុ័ងឥតដំបែ ដោយបរិភោគនំឥតដំបែក្នុងរវាងប្រាំពីរថ្ងៃនៅខែអាប៊ីប ដូចយើងបានបង្គាប់អ្នកហើយ ដ្បិតនៅខែនោះហើយដែលអ្នកបានចេញពីស្រុកអេស៊ីព្ទ។
អ្នកត្រូវបរិភោគនំបុ័ងឥតដំបែចំនួនប្រាំមួយថ្ងៃ លុះដល់ថ្ងៃទីប្រាំពីរ ត្រូវប្រជុំយ៉ាងឱឡារិក ថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នក គឺមិនត្រូវធ្វើការអ្វីនៅថ្ងៃនោះឡើយ»។