គឺប្រគល់ដល់ពួកជាងឈើ និងពួកជាងរៀបថ្ម ឲ្យគេទិញថ្មដាប់ស្រាប់ និងឈើសម្រាប់ជាធ្នឹម និងផ្លាន ធ្វើមន្ទីរទាំងប៉ុន្មានដែលពួកស្តេចយូដាបានបំផ្លាញទៅ
ទ្រង់ប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ដូចជាម៉ាណាសេ ជាបិតាបានប្រព្រឹត្តដែរ។ អាំម៉ូនក៏ថ្វាយយញ្ញបូជា ហើយគោរពដល់អស់ទាំងរូបឆ្លាក់ ដែលម៉ាណាសេ ជាបិតា បានធ្វើ។
គេប្រគល់ប្រាក់នោះ ទៅក្នុងអំណាចនៃពួកមេជាង ជាអ្នកដែលត្រួតលើការក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ហើយពួកអ្នកទាំងនោះក៏ប្រគល់ដល់ពួកជាងដែលធ្វើការ ក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា សម្រាប់នឹងជួសជុល ហើយរៀបចំព្រះវិហារជាថ្មីឡើងវិញ