Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



២ របា‌ក្សត្រ 32:3

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទ្រង់​ក៏​ប្រឹក្សា​នឹង​ពួក​អ្នក​ជា​ប្រធាន ហើយ​នឹង​ពួក​មនុស្ស​ខ្លាំង​ពូកែ​របស់​ទ្រង់ សម្រេច​នឹង​ទប់​ប្រឡាយ​ទឹក​ទាំង​ប៉ុន្មាន ដែល​នៅ​ខាង​ក្រៅ​ទី​ក្រុង ហើយ​ពួក​អ្នក​ទាំង​នោះ​ក៏​ជួយ

សូមមើលជំពូក ចម្លង

13 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​ព្រះករុណា​គិត​ថា គ្រាន់​តែ​មានពាក្យ​សម្ដី និង​មាន​កម្លាំង​សម្រាប់​ច្បាំង​បាន​ឬ? តើ​ព្រះករុណា​ពឹង​អ្នក​ណា បាន​ជា​ហ៊ាន​បះ‌បោរ​នឹង​យើង​ដូច្នេះ?

រីឯ​កិច្ច‌ការ​ផ្សេង​ទៀត​របស់​ស្ដេច​ហេ‌សេ‌គា និង​ពី​អំណាច​របស់​ទ្រង់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ធ្វើ​ស្រះ​ទឹក និង​ប្រឡាយ​បង្ហូរ​ទឹក​ចូល​មក​ក្នុង​ទី​ក្រុង​ជា​យ៉ាង​ណា នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​យូដា​ហើយ។

ដ្បិត​ស្តេច និង​ពួក​អ្នក​ជា​ប្រធាន ហើយ​ក្រុម​ជំនុំ​ទាំង​អស់​គ្នា ដែល​នៅ​ក្រុង​យេរូ‌សាឡិម បាន​ប្រឹក្សា​សម្រេច​នឹង​ធ្វើ​បុណ្យ​រំលង​នៅ​ខែ​ទី​ពីរ

កាល​ព្រះ‌បាទ​ហេ‌សេ‌គា​ឃើញ​ថា ព្រះ‌បាទ​សាន‌ហេរីប​បាន​មក​ដូច្នោះ ហើយ​មុខ​ជា​គិត​មក​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម​ដែរ

គឺ​ព្រះបាទ​ហេ‌សេ‌គា ដែល​បាន​ទប់​រន្ធ​ទឹក​ខាង​លើ​នៃ​ជ្រោះ​គីហុន បង្ហូរ​តម្រង់​ចុះ​មក ដល់​ខាង​លិច​ទី​ក្រុង​ដាវីឌ ទ្រង់​ចេះ​តែ​បាន​ចម្រើន​ឡើង ក្នុង​គ្រប់​ការ​ទាំង​អស់។

គេ​ប្រមូល​មនុស្ស​ជា​ច្រើន​មក​ទប់​អស់​ទាំង​ប្រឡាយ​ទឹក និង​ជ្រោះ​ទឹក​ដែល​ហូរ​កាត់​ស្រុក​នោះ ដោយ​និយាយ​គ្នា​ថា៖ «នឹង​ទុក​ឲ្យ​ពួក​ស្តេច​អាស‌ស៊ើរ​មក​ដល់​ទី​នេះ ឃើញ​មាន​ទឹក​ជា​ច្រើន​ធ្វើ​អី?»។

ទី​ណា​គ្មាន​ការ​ប្រឹក្សា នោះ​មិន​បាន​តាម​ចិត្ត​ប៉ង​ទេ តែ​បើ​មាន​អ្នក​ណា​ជួយ​គំនិត​ជា​ច្រើន នោះ​នឹង​កើត​ការ​វិញ។

អស់​ទាំង​គំនិត​ដែល​ចង់​ធ្វើ នោះ​បាន​សម្រេច​មែន​ទែន ដោយ‌សារ​ការ​ប្រឹក្សា​គ្នា ហើយ​បើ​មាន​អ្នក​ជួយ​គំនិត​ដោយ​ប្រាជ្ញា នោះ​សឹម​ធ្វើ​សង្គ្រាម​ទៅ​ចុះ។

ដ្បិត​ដោយ​មាន​ការ​ជួយ​គំនិត ដែល​ប្រកប​ដោយ​ប្រាជ្ញា នោះ​ឯង​នឹង​អាច​ធ្វើ​សឹក​សង្គ្រាម​បាន ហើយ​ដោយ​មាន​អ្នក​ប្រឹក្សា​ជា​ច្រើន​នោះ ទើប​បាន​ជ័យ​ជម្នះ។

តើ​អ្នក​ណា​បាន​ស្ទង់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ឬ​បាន​បង្រៀន​ព្រះ‌អង្គ​ដោយ​ខ្លួន​ធ្វើ​ជា​អ្នក​ជួយ​ប្រឹក្សា?

ចូរ​ដង​ទឹក​ទុក​សម្រាប់​ពេល​ដែល​សត្រូវ​ឡោម‌ព័ទ្ធ​ឯង​ចុះ ត្រូវ​រៀប​ចំ​បន្ទាយ​ឯង​ឲ្យ​មាំ‌មួន​ឡើង ចូរ​ចុះ​ទៅ​ជាន់​លាយ​ដី​ឥដ្ឋ ហើយ​ជួស‌ជុល​ឡ​ឥដ្ឋ​ឲ្យ​មាំ‌មួន

ដ្បិត​តើ​អ្នក​ណា​បាន​ស្គាល់​គំនិត​របស់​ព្រះ‌អម្ចាស់? ឬ​តើ​អ្នក​ណា​បាន​ធ្វើ​ជា​អ្នក​ជួយ​គំនិត​ដល់​ព្រះ‌អង្គ?




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម