២ របាក្សត្រ 32:15ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ដូច្នេះ កុំឲ្យព្រះបាទហេសេគាល្បួងបញ្ឆោតអ្នករាល់គ្នា ឬបញ្ចុះបញ្ចូលអ្នកបែបយ៉ាងនេះទៀតឡើយ កុំជឿឲ្យសោះ ដ្បិតគ្មានព្រះណាមួយរបស់សាសន៍ ឬនគរណា ដែលអាចនឹងជួយប្រជារាស្ត្រគេ ឲ្យរួចពីកណ្ដាប់ដៃយើង ឬពីកណ្ដាប់ដៃនៃបិតាយើងបានឡើយ ចំណង់បើព្រះរបស់អ្នករាល់គ្នា តើនឹងជួយអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃយើងឯណាបាន»។ សូមមើលជំពូក |
ឥឡូវនេះ បើអស់លោកប្រុងប្រៀបនៅពេលដែលឮសំឡេងស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និងតន្ត្រីគ្រប់យ៉ាង ហើយបានក្រាបថ្វាយបង្គំរូបបដិមាករដែលយើងបានកសាង នោះល្អប្រពៃហើយ តែបើមិនថ្វាយបង្គំទេ គេនឹងបោះលោកទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធៅ ហើយនៅវេលានោះ តើមានព្រះឯណាដែលអាចនឹងរំដោះអស់លោក ឲ្យរួចពីកណ្ដាប់ដៃរបស់យើងបាន?»។