មួយទៀត ទ្រង់បង្គាប់ដល់ពួកមនុស្សនៅក្រុងយេរូសាឡិម ឲ្យគេចែកឲ្យពួកសង្ឃ និងពួកលេវីមានចំណែកដែរ ដើម្បីឲ្យអ្នកទាំងនោះបានកាន់ខ្ជាប់ តាមក្រឹត្យវិន័យព្រះយេហូវ៉ា។
គឺពួកប្រុសៗដែលបានកត់ក្នុងបញ្ជី ចាប់តាំងពីអាយុបីឆ្នាំឡើងទៅ ជាពួកអ្នកដែលចូលទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា តាមត្រូវការរាល់ថ្ងៃ សម្រាប់ការងារដែលផ្ញើទុកនឹងគេតាមវេនរៀងខ្លួន។
ចំណែកផលដំបូងគ្រប់យ៉ាង និងអស់ទាំងតង្វាយ ដែលថ្វាយដោយលើកចុះឡើងគ្រប់មុខ ពីអស់ទាំងតង្វាយលើកចុះឡើងរបស់អ្នករាល់គ្នា នោះសុទ្ធតែជារបស់ពួកសង្ឃ ក៏ត្រូវឲ្យម្សៅដំបូងរបស់អ្នកដល់ពួកសង្ឃដែរ ដើម្បីឲ្យបានព្រះពរស្ថិតលើផ្ទះអ្នក។
ដ្បិតគួរឲ្យបបូរមាត់របស់សង្ឃរក្សាទុកនូវយោបល់ ហើយគួរឲ្យមនុស្សស្វែងរកក្រឹត្យវិន័យពីមាត់គេ ដ្បិតគេជាទូតរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
អ្នកណាដែលមានគ្រូបង្រៀនខាងព្រះបន្ទូល ត្រូវចែកគ្រប់ទាំងរបស់ល្អដល់គ្រូនោះផង។
គាត់នឹងមានចំណែកអាហារបរិភោគស្មើគ្នា ក្រៅពីតម្លៃកេរអាកររបស់ឪពុកដែលគាត់លក់បាន»។
រីឯពួកកូនចៅលេវី ដែលទទួលការងារជាសង្ឃ គេបានទទួលបញ្ជាតាមក្រឹត្យវិន័យ ឲ្យហូតយកមួយភាគដប់ពីប្រជាជន គឺពីពួកបងប្អូនរបស់គេ ទោះបើអ្នកទាំងនោះជាពូជពង្សលោកអ័ប្រាហាំដូចគ្នាក៏ដោយ។