Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



២ របា‌ក្សត្រ 31:10

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សម្ដេច​សង្ឃ​អ័សារា ដែល​ជា​វង្ស​សាដុក លោក​ទូល​ថា៖ «ចាប់​តាំង​ពី​គេ​នាំ​យក​តង្វាយ​មក​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា យើង​ខ្ញុំ​បាន​ទទួល​ទាន​ឆ្អែត ហើយ​នៅ​មាន​សល់​ជា​បរិបូរ​ផង ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ដល់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ដូច្នេះ​ហើយបានជា​យើង​នៅ​សល់​គំនរ​ធំ​យ៉ាង​នេះ»។

សូមមើលជំពូក ចម្លង

30 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អ៊ីសាក​បាន​សាប‌ព្រោះ​នៅ​ស្រុក​នោះ ហើយ​នៅ​ឆ្នាំ​នោះ លោក​ច្រូត​បាន​មួយ​ជា‌មួយ​រយ។ ព្រះ‌យេហូវ៉ា​ប្រទាន​ពរ​លោក

មេ​គុក​លែង​ខ្វល់​ខ្វាយ​នឹង​អ្វី​ដែល​គាត់​បាន​ប្រគល់​ឲ្យ​លោក​យ៉ូសែប​ធ្វើ​នោះ​ហើយ ព្រោះ​ព្រះ‌យេហូវ៉ា​គង់​ជា‌មួយ​លោក ហើយ​កិច្ច​ការ​អ្វី​ដែល​លោក​ធ្វើ ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ចម្រើន​ឡើង​ទាំង​អស់។

ចាប់​ពី​ពេល​លោក​ប៉ូទីផារ​តែង​តាំង​លោក​ឲ្យ​មើល​ខុស​ត្រូវ​លើ​ផ្ទះ​សំបែង និង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​គាត់​មក ព្រះ‌យេហូវ៉ា​ប្រទាន​ពរ​ដល់​ផ្ទះ​របស់​សាសន៍​អេស៊ីព្ទ​នោះ ដោយ​ព្រោះ​លោក​យ៉ូសែប ហើយ​ព្រះ‌យេហូវ៉ា​ក៏​ប្រទាន​ពរអ្វីៗ​ទាំង​អស់​ដែល​ជា​របស់​គាត់ ទាំង​ផ្ទះ​សំបែង ទាំង​ស្រែ​ចម្ការ។

ស្តេច​បាន​តាំង​បេ‌ណា‌យ៉ា​ជា​កូន​យេហូ‌យ៉ា‌ដា ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​ជំនួស​លោក ហើយ​តាំង​សង្ឃ​សាដុក​ជំនួស​អ័បៀ‌ថើរ​ដែរ។

ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​អើយ អស់​ទាំង​របស់​បរិបូរ​ទាំង​នេះ ដែល​យើង​ខ្ញុំ​រាល់​គ្នា​បាន​ត្រៀម​ទុក ដើម្បី​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ដល់​ព្រះ‌អង្គ សម្រាប់​ព្រះ‌នាម​បរិសុទ្ធ​ព្រះ‌អង្គ នោះ​សុទ្ធ​តែ​មក​ពី​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ទេ ហើយ​ជា​របស់​ព្រះ‌អង្គ​ទាំង​អស់​ដែរ។

អ័សារា​បង្កើត​សេរ៉ា‌យ៉ា សេរ៉ា‌យ៉ា​បង្កើត​យេហូ‌សាដាក

អ័ហ៊ី‌ទូប​បង្កើត​សាដុក សាដុក​បង្កើត​អ័ហ៊ីម៉ាស

អ័ហ៊ីម៉ាស​បង្កើត​អ័សារា អ័សារា​បង្កើត​យ៉ូ‌ហា‌ណាន

ប៉ុន្តែ សង្ឃ​អ័សារា​ចូល​ទៅ​តាម​ក្រោយ​ស្ដេច ដោយ​មាន​ពួក​សង្ឃ​នៃ​ព្រះ‌យេហូវ៉ា​ចំនួន​ប៉ែតសិប​នាក់ ដែល​សុទ្ធ​តែ​មាន​ចិត្ត​មុត​មាំ​ទៅ​ជា‌មួយ។

យេហ៊ី‌អែល អ័សា‌ស៊ា ណាហាត់ អេសា‌អែល យេរី‌ម៉ូត យ៉ូសា‌បាឌ អេសាល យីសម៉ា‌គា ម៉ាហាត និង​បេ‌ណា‌យ៉ា គេ​សុទ្ធ​តែ​ជា​អ្នក​ត្រួត​លើការ​នោះ​នៅ​ក្រោម​អំណាច​កូណា‌នា និង​ស៊ីម៉ាយ ប្អូន​លោក តាម​បង្គាប់​ព្រះ‌បាទ​ហេ‌សេ‌គា និង​អ័សារា ជា​អ្នក​គ្រប់‌គ្រង​នៅ​ព្រះ‌ដំណាក់​របស់​ព្រះ។

ព្រះបាទ​ហេ‌សេ‌គា​សាក​សួរ​ពួក​សង្ឃ និង​ពួក​លេវី​ពី​ដំណើរ​គំនរ​តង្វាយ​ទាំង​នោះ

ដ្បិត​មាន​របស់​របរ​គ្រប់‌គ្រាន់​សម្រាប់​ធ្វើ​ការ​ទាំង​នោះ​ហើយ ថែម​ទាំង​នៅ​សល់​ទៀត​ផង។

ព្រះពរ​របស់​ព្រះ‌យេហូវ៉ា ធ្វើ​ឲ្យ​ទៅ​ជា​មាន ហើយ​ព្រះ‌អង្គ​មិន​បន្ថែម​ទុក្ខ​ព្រួយ​ឡើយ។

មាន​មនុស្ស​ដែល​ចែក​ផ្សាយ​ទ្រព្យ តែ​ចេះ​តែ​ចម្រើន​កើន​ឡើង ក៏​មាន​មនុស្ស​ដែល​ហួង‌ហែង​ហួស​ខ្នាត តែ​គេ​ចេះ​តែ​ខ្វះ​ខាត​វិញ។

យ៉ាង​នោះ អស់​ទាំង​ជង្រុក​ឯង នឹង​បាន​ពេញ​បរិបូរ ឯ​អស់​ទាំង​ធុង​ឯង នឹង​បាន​ទឹក​ទំពាំង‌បាយ‌ជូរ​ហូរ​ហៀរ​ផង។

ចូរ​ថ្វាយ​កិត្តិ‌នាម​ដល់​ព្រះ‌យេហូវ៉ា ដោយ​ទ្រព្យ​សម្បត្តិ និង​ផល​ដំបូង​ពី​សេចក្ដី​ចម្រើន​របស់​ឯង ទាំង​អម្បាល‌ម៉ាន​ចុះ

ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ឯ​ពួក​លេវី​ដែល​ជា​សង្ឃ ជា​កូន​សាដុក ដែល​បាន​រក្សា​បញ្ញើ​ទី​បរិសុទ្ធ​របស់​យើង នៅ​វេលា​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​វង្វេង​ចេញ​ពី​យើង ពួក​នោះ​នឹង​ចូល​មក​ជិត​យើង ដើម្បី​នឹង​ធ្វើ​ការ‌ងារ​សម្រាប់​យើង​វិញ ព្រម​ទាំង​ឈរ​នៅ​មុខ​យើង ដើម្បី​ថ្វាយ​ខ្លាញ់ និង​ឈាម​ផង។

ចំណែក​ផល​ដំបូង​គ្រប់​យ៉ាង និង​អស់​ទាំង​តង្វាយ ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង​គ្រប់​មុខ ពី​អស់​ទាំង​តង្វាយ​លើក​ចុះ​ឡើង​របស់​អ្នក​រាល់​គ្នា នោះ​សុទ្ធ​តែ​ជា​របស់​ពួក​សង្ឃ ក៏​ត្រូវ​ឲ្យ​ម្សៅ​ដំបូង​របស់​អ្នក​ដល់​ពួក​សង្ឃ​ដែរ ដើម្បី​ឲ្យ​បាន​ព្រះ‌ពរ​ស្ថិត​លើ​ផ្ទះ​អ្នក។

នោះ​គឺ​យើង​នឹង​ផ្តល់​ពរ​របស់​យើង​ដល់​អ្នក​រាល់​គ្នា​នៅ​ឆ្នាំ​ទី​ប្រាំមួយ នៅ​ឆ្នាំ​នោះ​នឹង​បង្កើត​ផល​ឲ្យ​ល្មម​គ្រប់​បី​ឆ្នាំ​វិញ

ចូរ​ឲ្យ​ឯង​រាល់​គ្នា​ពិចារណា ចាប់​តាំង​ពី​ថ្ងៃ​នេះ​សា​ឡើង​ទៅ គឺ​ចាប់​តាំង​ពី​ថ្ងៃ​ទីម្ភៃ​បួន ខែ​ទីប្រាំ​បួន ជា​ថ្ងៃ​ដែល​ដាក់​ឫស​ជញ្ជាំង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ចូរ​ពិចារណា​ចុះ

ចូរ​យក​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​ទាំង​អស់​មក​ដាក់​ក្នុង​ឃ្លាំង​ចុះ ដើម្បី​ឲ្យ​មាន​ស្បៀង​អាហារ​នៅ​ក្នុង​ដំណាក់របស់​យើង ហើយ​ល្បង‌ល​យើង​ឥឡូវ បើយើង​មិន​បើក​ទ្វារ​ស្ថាន‌សួគ៌ ដើម្បី​ចាក់​ព្រះ‌ពរ​មក​លើ​អ្នក ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​បាឡាម​ថា៖ «អ្នក​មិន​ត្រូវ​ទៅ​ជាមួយ​គេ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ដាក់​បណ្ដា‌សា​ប្រជាជន​នេះ​ដែរ ដ្បិត​គេ​មាន​ពរ​ហើយ»។

ពួក​គេ​ទាំង​អស់​គ្នា​បាន​បរិ‌ភោគ​ឆ្អែត​ស្កប់‌ស្កល់ ហើយ​គេ​ប្រមូល​ចំណិត​ដែល​នៅ​សល់ ដាក់​ពេញ​បាន​ប្រាំ​ពីរ​កន្ត្រក។

ព្រះ‌យេហូវ៉ា​នឹង​បង្គាប់​ឲ្យ​មាន​ពរ​នៅ​លើ​ជង្រុក​របស់​អ្នក និង​ក្នុង​គ្រប់​ទាំង​ការ​ដែល​អ្នក​សម្រេច​បាន។ ព្រះ‌យេហូវ៉ា​នឹង​ប្រទាន​ពរ​អ្នក នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ​អ្នក។

ខ្ញុំ​មាន​គ្រប់​គ្រាន់​ទាំង​អស់ ហើយ​ក៏​បរិបូរ​ផង ខ្ញុំ​បាន​ពោរ‌ពេញ​ហើយ ដោយ​បាន​ទទួល​របស់​ទាំង​ប៉ុន្មាន​ពី​អេប៉ា‌ប្រូឌីត ដែល​អ្នក​រាល់​គ្នា​ផ្ញើ​ទៅ​ខ្ញុំ​នោះ គឺ​ជា​ក្លិន​ឈ្ងុយ ជា​គ្រឿង​បូជា​ដែល​ព្រះ‌អង្គ​ទទួល ហើយ​សព្វ​ព្រះ‌ហឫ‌ទ័យ​ដែរ។

ដ្បិត​ការ​បង្ហាត់​ខ្លួន​ប្រាណ​មាន​ប្រយោជន៍​បន្តិច​បន្តួច​ប៉ុណ្ណោះ តែ​ឯ​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ មាន​ប្រយោជន៍​គ្រប់​ជំពូក​ទាំង​អស់ ក៏​មាន​សេចក្ដី​សន្យា ទាំង​សម្រាប់​ជីវិត​នៅ​បច្ចុប្បន្ន ទាំង​សម្រាប់​ជីវិត​នៅ​បរលោក។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម