ប៉ុន្តែ ដំណើរនោះ ស្តេច ព្រមទាំងក្រុមជំនុំទាំងអស់គ្នា ក៏យល់ឃើញថាត្រឹមត្រូវដែរ។
ក្រុមជំនុំទាំងអស់គ្នាក៏យល់ព្រមធ្វើដូច្នោះ ដ្បិតប្រជាជនពេញចិត្តនឹងការនោះ។
(ព្រោះគេធ្វើនៅវេលានោះពុំបាន ដោយពួកសង្ឃមិនទាន់ញែកខ្លួនចេញជាបរិសុទ្ធ ឲ្យបានគ្នាល្មមនៅឡើយ ហើយពួកបណ្ដាជនក៏មិនទាន់បានមូលគ្នានៅក្រុងយេរូសាឡិមផង)។
ដូច្នេះ ក៏ចេញច្បាប់ឲ្យប្រកាសប្រាប់ នៅពេញក្នុងស្រុកអ៊ីស្រាអែល ចាប់តាំងពីក្រុងបៀរ-សេបារហូតដល់ក្រុងដាន់ ឲ្យមកធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល នៅក្រុងយេរូសាឡិម ដ្បិតជាយូរយារមកហើយ គេមិនបានធ្វើបុណ្យនោះ ដូចជាមានសេចក្ដីចែងទុកមកនោះទេ។