Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



២ របា‌ក្សត្រ 3:8

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទ្រង់​ធ្វើ​ល្វែង​ទី​បរិសុទ្ធ​បំផុត បណ្តោយ​ម្ភៃ​ហត្ថ​ត្រូវ​នឹង​ទទឹង​ព្រះ‌វិហារ ដែល​មាន​ម្ភៃ​ហត្ថ​ដែរ រួច​ស្រោប​ដោយ​មាស​យ៉ាង​ល្អ មាន​ទម្ងន់​ប្រាំមួយ​រយ​ហាប

សូមមើលជំពូក ចម្លង

7 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ទី​ខាង​ចុង​នៃ​ព្រះ‌វិហារ មាន​បណ្តោយ​ម្ភៃ​ហត្ថ ទ្រង់​ក៏​ស្រោប​ដោយ​ឈើ​តា‌ត្រៅ​ដូច​គ្នា ចាប់​តាំង​ពី​ដី​រហូត​ដល់​ពិតាន ហើយ​ខណ្ឌ​ទុក​ជា​ទី​បរិសុទ្ធ​បំផុត សម្រាប់​ទទួល​ព្រះ‌បន្ទូល។

ត្រូវ​ពាក់​វាំង‌នន​នឹង​តម្ពក់​ទាំង​នោះ រួច​ត្រូវ​យក​ហិប​នៃ​សេចក្ដី​សញ្ញា ចូល​ទៅ​ដាក់​នៅ​ខាង​ក្នុង​វាំង‌នន ហើយ​វាំង‌នន​នោះ​នឹង​ខណ្ឌ​ទី​បរិសុទ្ធ ពី​ទី​បរិសុទ្ធ​បំផុត​ឲ្យ​អ្នក​រាល់​គ្នា។

លោក​វាស់​បណ្តោយ​ទី​នោះ​បានម្ភៃ​ហត្ថ ហើយ​ទទឹង​បាន​ម្ភៃ​ហត្ថ នៅ​ខាង​មុខ​ព្រះ‌វិហារ រួច​លោក​ប្រាប់​មក​ខ្ញុំ​ថា ទី​នេះ​ជា​ទី​បរិសុទ្ធ​បំផុត។

ហេតុ​នេះ បង‌ប្អូន​អើយ ដោយ​យើង​មាន​ចិត្ត​ជឿ​ជាក់​នឹង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ ដោយ​សារ​ព្រះ‌លោហិត​របស់​ព្រះ‌យេស៊ូវ

ខាង​ក្រោយ​វាំងនន​ទី​ពីរ គឺ​ជា​ផ្នែក​ទីពីរ​ហៅ​ថា ទី​បរិសុទ្ធ​បំផុត

(ដែល​នេះ​ជា​និមិត្ត​រូប​សម្រាប់​ពេល​បច្ចុប្បន្ន) ជា​គ្រា​ដែល​គេ​នៅ​តែ​ថ្វាយ​តង្វាយ និង​យញ្ញ‌បូជា​នៅ​ឡើយ ដែល​តង្វាយ​ទាំង​នោះ ពុំ​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ដែលមក​ថ្វាយ​បង្គំ បាន​គ្រប់​លក្ខណ៍​ខាង​មនសិការ​បាន​ឡើយ




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម