ទ្រង់បានធ្វើក្បាច់ច្រវាក់ដូចច្រវាក់នៅក្នុងទីបរិសុទ្ធបំផុត ដាក់ភ្ជាប់នៅក្បាលសសររួចធ្វើរូបផ្លែទទឹមមួយរយ ដាប់ភ្ជាប់នឹងច្រវាក់។
ដូច្នេះ ព្រះបាទសាឡូម៉ូនបានស្រោបប៉ែកខាងក្នុងនៃព្រះវិហារដោយមាសសុទ្ធ ហើយទ្រង់សន្ធឹងច្រវាក់មាស ខាំងពីមុខទីបរិសុទ្ធបំផុត ដែលបានស្រោបមាសដែរ។
មានក្បាលនៅលើសសរទាំងពីរនោះដែរ ជាប់ពីគែមត្រង់ក្បាច់ក្រឡាអួន ហើយមានផ្លែទទឹមពីររយ រៀបជាពីរជួរនៅព័ទ្ធជុំវិញសសរទាំងពីរនោះដូចគ្នា។
នៅខាងមុខព្រះដំណាក់ ស្ដេចធ្វើសសរពីរ មានកម្ពស់សាមសិបប្រាំហត្ថ ហើយក្បាច់ក្បាល ដែលនៅលើកំពូលសសរទាំងពីរនោះ មានកម្ពស់ប្រាំហត្ថ។
ទ្រង់លើកបញ្ឈរសសរទាំងពីរ ដាក់នៅមុខព្រះវិហារ មួយខាងស្តាំ មួយខាងឆ្វេង ទ្រង់ឲ្យឈ្មោះសសរខាងស្តាំថា យ៉ាគិន ឯសសរខាងឆ្វេងថា បូអូស។
គឺសសរទាំងពីរ តួក្បាលសសរទាំងពីរ ដែលនៅលើកំពូលសសរនោះ ព្រមទាំងក្បាច់រាងក្រឡាអួន សម្រាប់បាំងតួក្បាលសសរ ដែលនៅលើកំពូលនោះ
និងផ្លែទទឹមបួនរយសម្រាប់ក្បាច់ក្រឡាអួនទាំងពីរ គឺជាផ្លែទទឹមពីរជួរក្នុងក្បាច់ក្រឡាអួនមួយ សម្រាប់បាំងតួក្បាលសសរ ដែលនៅពីលើនោះ។