ដូច្នេះ ស្លាបចេរូប៊ីមទាំងពីរបានត្រដាងទៅ អស់ប្រវែងម្ភៃហត្ថ ចេរូប៊ីមទាំងពីរនេះឈរបែរមុខប្រទល់គ្នា។
ឯស្លាបចេរូប៊ីមម្ខាងនោះ ប្រវែងប្រាំហត្ថ ត្រដាងទៅទល់នឹងជញ្ជាំងម្ខាងល្វែងនោះ ហើយស្លាបមួយទៀត ប្រវែងប្រាំហត្ថ ត្រដាងទៅទល់នឹងស្លាបចេរូប៊ីមម្ខាង។
ព្រះបាទសាឡូម៉ូនបានធ្វើវាំងននអំពីក្រណាត់ទេសឯកយ៉ាងម៉ដ្ត មានពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហម ហើយប៉ាក់ជារូបចេរូប៊ីមដែរ។
ត្រូវឲ្យចេរូប៊ីមទាំងពីរត្រដាងស្លាបពីលើគម្របទីសន្តោសប្រោស ហើយត្រូវដាក់ប្រទល់មុខគ្នា ទាំងឈ្ងោកមើលទីសន្តោសប្រោស។