២ របាក្សត្រ 29:32ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ឯតង្វាយដុតដែលក្រុមជំនុំបានយកមក នោះមានចំនួនជាគោចិតសិប ចៀមឈ្មោលមួយរយ និងកូនចៀមពីររយ នោះសុទ្ធតែសម្រាប់ជាតង្វាយដុតថ្វាយដល់ព្រះយេហូវ៉ាទាំងអស់។ សូមមើលជំពូក |
នៅខណៈនោះ ព្រះបាទហេសេគាមានរាជឱង្ការឡើងថា៖ «ឥឡូវនេះ អ្នករាល់គ្នាបានថ្វាយខ្លួនដល់ព្រះយេហូវ៉ាហើយ ដូច្នេះ ចូរមកជិតនាំទាំងយញ្ញបូជា និងតង្វាយអរព្រះគុណ ចូលមកក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា»។ ក្រុមជំនុំក៏នាំយកយញ្ញបូជា និងតង្វាយអរព្រះគុណមក ហើយអស់អ្នកណាដែលស្ម័គ្រពីចិត្ត ក៏នាំយកតង្វាយដុតមកដែរ។