ទោះជានៅគ្រាដែលមានសេចក្ដីទុក្ខវេទនាយ៉ាងនេះក៏ដោយ ព្រះបាទអ័ហាសនៅតែប្រព្រឹត្តរំលងនឹងព្រះយេហូវ៉ាថែមទៀត។
បន្ទាប់ពីហេតុការណ៍នោះមក យេរ៉ូបោមក៏នៅតែមិនព្រមបែរចេញពីផ្លូវអាក្រក់ គឺទ្រង់ចេះតែយកមនុស្សពីចំណោមប្រជាជន តាំងឡើងឲ្យធ្វើជាសង្ឃតាមទីខ្ពស់ទៀត ឯអ្នកណាដែលចង់ធ្វើជាសង្ឃ ទ្រង់ក៏ប្រោសតាំងឲ្យអ្នកនោះធ្វើជាសង្ឃនៅតាមទីខ្ពស់ទៅ។
ពេលទ្រង់មានសេចក្ដីវេទនា ក៏ទូលអង្វរព្រះយេហូវ៉ា ព្រមទាំងបន្ទាបព្រះហឫទ័យជាខ្លាំង នៅចំពោះព្រះនៃបុព្វបុរសរបស់ទ្រង់វិញ។
ព្រះនាងអេសធើរទូលតបថា៖ «បច្ចាមិត្តជាសត្រូវរបស់យើងខ្ញុំ គឺហាម៉ាន ជាមនុស្សអាក្រក់នេះហើយ!» ពេលនោះ ហាម៉ានភ័យស្លុតនៅចំពោះស្តេច និងអគ្គមហេសី។
នៅថ្ងៃមានទុក្ខលំបាក ចូរអំពាវនាវរកយើងចុះ យើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើងយើង»។
«មើល៍ នេះនែ៎អ្នកដែលមិនបានយកព្រះជាទីពឹង គឺបានទុកចិត្តនឹងទ្រព្យសម្បត្តិ ដ៏ស្ដុកស្ដមរបស់ខ្លួន ហើយស្មានថាខ្លួនខ្លាំងពូកែ ដោយអំពើអាក្រក់!»។
ហេតុអ្វីអ្នករាល់គ្នាចង់ត្រូវរំពាត់? ហេតុអ្វីចេះតែបះបោរកាន់តែច្រើនឡើងដូច្នេះ? ក្បាលរបស់អ្នករាល់គ្នាក៏ឈឺ ហើយគ្រប់គ្នាមានចិត្តល្វើយហើយ។
ឱព្រះយេហូវ៉ា ព្រះនេត្ររបស់ព្រះអង្គ តើទតមិនឃើញសេចក្ដីពិតទេឬ? ព្រះអង្គបានវាយគេ តែគេមិនបង្រះសោះ ព្រះអង្គបានធ្វើឲ្យគេអន្តរធានទៅ តែគេមិនព្រមទទួលសេចក្ដីប្រៀនប្រដៅទេ គេបានតាំងមុខរឹងជាងថ្ម គេមិនព្រមវិលមកវិញឡើយ។
ដ្បិតព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា មានការល្បងលហើយ ដូច្នេះ បើទាំងដំបងដែលមើលងាយមិននៅទៀត នោះធ្វើដូចម្តេច?
យើងនឹងវិលត្រឡប់ទៅរកកន្លែងរបស់យើង រហូតទាល់តែគេបានទទួលស្គាល់ទោសរបស់ខ្លួន ហើយស្វែងរកមុខយើង ដ្បិតនៅពេលណាគេមានអាសន្ន គេនឹងស្វែងរកយើងយ៉ាងអស់ពីចិត្ត។