Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



២ របា‌ក្សត្រ 24:14

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​បាន​ធ្វើ​ការ​ស្រេច​ហើយ ក៏​យក​ប្រាក់​ដែល​នៅ​សល់​ទៅ​ថ្វាយ​ស្តេច និង​យេហូ‌យ៉ា‌ដា ហើយ​ប្រាក់​នោះ​ក៏​យក​ទៅ​ធ្វើ​ជា​គ្រឿង​ប្រដាប់​សម្រាប់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​គ្រឿង​សម្រាប់​ប្រើ​ធ្វើ​ការ‌ងារ ហើយ​ថ្វាយ​តង្វាយ ព្រម​ទាំង​កូន​ចាន និង​គ្រឿង​ប្រដាប់​ឯ​ទៀត ធ្វើ​ពី​មាស និង​ប្រាក់ រួច​ការ​ថ្វាយ​តង្វាយ​ដុត​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ក៏​មាន​នៅ​ជា‌និច្ច គ្រប់​មួយ​ជីវិត​របស់​យេហូ‌យ៉ា‌ដា។

សូមមើលជំពូក ចម្លង

13 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ទាំង​ឆ្នាំង ដង្កៀង ចាន​គោម កូន​ចាន និង​ពាន​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់ ក៏​ធ្វើ​ត្រចៀក​ទ្វារ​មាស​សម្រាប់​ទ្វារ​នៃ​ព្រះ‌វិហារ​ខាង​ក្នុង គឺ​ជា​ទ្វារ​នៃ​ទី​បរិសុទ្ធ​បំផុត ហើយ​សម្រាប់​ទ្វារ​ព្រះ‌វិហារ​ខាង​ក្រៅ​ដែរ។

ប៉ុន្តែ បាន​ទុក​ពួក​ទាល់​ក្រ​នៅ​ក្នុង​ស្រុក ឲ្យ​គេ​រក្សា​ចម្ការ​ទំពាំង‌បាយ‌ជូរ ហើយ​ធ្វើ​ស្រែ​ចម្ការ។

ឯ​ជើង‌ក្រាន និង​ចាន‌ក្លាំ គឺ​របស់​ដែល​ធ្វើ​ពី​មាស និង​របស់​ដែល​ធ្វើ​ពី​ប្រាក់ នោះ​មេ‌ទ័ព​ធំ​ក៏​យក​ទៅ​ទាំង​អស់។

ត្រូវ​ថ្វាយ​គ្រប់​ទាំង​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា នៅ​រាល់​ថ្ងៃ​ឈប់​សម្រាក ថ្ងៃ​ចូល​ខែ និង​ថ្ងៃ​បុណ្យ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា‌និច្ច​តាម​ចំនួន តាម​របៀប​នៃ​ពេល​ទាំង​នោះ

ព្រះបាទ​សាឡូម៉ូន​បាន​ចាត់​សារ​ទៅ​ស្តេច​ហ៊ីរ៉ាម នៅ​ក្រុង​ទីរ៉ុស​ថា៖ «ពី​ដើម ទ្រង់​បាន​ផ្ញើ​ឈើ​តា‌ត្រៅ​មក​ថ្វាយ​ព្រះបាទ​ដាវីឌ ជា​បិតា​ទូល‌បង្គំ សម្រាប់​ធ្វើ​ជា​ដំណាក់​ឲ្យ​ទ្រង់​គង់ ឥឡូវ​នេះ ក៏​សូម​ទ្រង់​ប្រោស​មេត្តា​ដល់​ទូល‌បង្គំ​ដូច្នោះ​ដែរ។

ដូច្នេះ ពួក​អ្នក​ទាំង​នោះ​ក៏​ធ្វើ​ការ ហើយ​ការ​ជួស‌ជុល​ក៏​ចម្រើន​ឡើង ដោយ‌សារ​ដៃ​គេ គេ​បាន​រៀបចំ​ព្រះ‌ដំណាក់​នៃ​ព្រះ​តាម​សណ្ឋាន​ដើម​វិញ ព្រម​ទាំង​ធ្វើ​ឲ្យ​មាំ‌មួន​ជាង​ទៅ​ទៀត។

ប៉ុន្តែ យេហូ‌យ៉ា‌ដា លោក​កាន់​តែ​ចាស់​ទៅ លោក​បាន​ស្កប់​ចិត្ត​នឹង​អាយុ​លោក ហើយ​ក៏​ស្លាប់​ទៅ កាល​លោក​ស្លាប់ នោះ​មាន​អាយុ​មួយ​រយ​សាម​សិប​ឆ្នាំ។

ព្រះបាទ​ហេ‌សេ‌គា​តែង​តាំង​ពួក​សង្ឃ និង​ពួក​លេវី​តាម​ផ្នែក​របស់​ពួក​គេ គឺ​គ្រប់​គ្នា​មាន​ការ‌ងារ​រៀងៗ​ខ្លួន​ដែល​ត្រូវ​ធ្វើ ទាំង​ពួក​សង្ឃ និង​ពួក​លេវី ដើម្បី​ថ្វាយ​តង្វាយ​ដុត តង្វាយ​មេត្រី ហើយ​ធ្វើ​ការ‌ងារ​ផ្សេងៗ ព្រម​ទាំង​ពោល​ពាក្យ​អរ​ព្រះ‌គុណ និង​ពាក្យ​សរសើរ នៅ​ត្រង់​ទ្វារ​ត្រសាលរបស់​ព្រះ‌យេហូវ៉ា។

ហើយ​មក​ជម្រាប​លោក​ម៉ូសេ​ថា៖ «ប្រជា‌ជន​ចេះ​តែ​យក​តង្វាយ​មក​ថ្វាយ ច្រើន​លើស​ពី​សេចក្ដី​ត្រូវ​ការ​សម្រាប់​ធ្វើ​ការ​ងារ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​ពួក​យើង​ធ្វើ​ហើយ»។

ទោះ​បើ​នឹង​បុក​មនុស្ស​ល្ងី‌ល្ងើ នៅ​ក្នុង​ត្បាល់​ជា‌មួយ​ស្រូវ​ក៏​ដោយ គង់​តែ​សេចក្ដី​ចម្កួត​របស់​វា មិន​ព្រម​របក​ចេញ​ពី​វា​ឡើយ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម