Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



២ របា‌ក្សត្រ 23:8

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ពួក​លេវី និង​ពួក​យូដា​ទាំង​អស់​គ្នា ក៏​ធ្វើ​តាម​បង្គាប់​សង្ឃ​យេហូ‌យ៉ា‌ដា​គ្រប់​ជំពូក គេ​នាំ​យក​ពួក​គេ​រៀង​ខ្លួន ទាំង​ពួក​ដែល​ត្រូវ​ចូល​នៅ​ថ្ងៃ​ឈប់​សម្រាក និង​ពួក​ដែល​ចេញ​នៅ​ថ្ងៃ​ឈប់​សម្រាក​ដែរ ដ្បិត​សង្ឃ​យេហូ‌យ៉ា‌ដា លោក​មិន​ឲ្យ​ពួក​វេន​ណា​ឈប់​ទេ

សូមមើលជំពូក ចម្លង

7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​មេ‌ទ័ព គេ​ធ្វើ​តាម​បង្គាប់​សង្ឃ​យេហូ‌យ៉ា‌ដា​គ្រប់​ជំពូក គេ​នាំ​យក​ពួក​កង​គេ​រៀង​ខ្លួន ជា​ពួក​ដែល​ចូល​វេន​នៅ​ថ្ងៃ​សប្ប័ទ និង​ពួក​ដែល​ចេញ​វេន​នៅ​ថ្ងៃ​សប្ប័ទ​ដែរ មក​ឯ​សង្ឃ​យេហូ‌យ៉ា‌ដា។

ទី​ដប់​ប្រាំបី​ត្រូវ​ហាណា‌នី ដែល​កូន​គាត់ និង​បង‌ប្អូន ទាំង​អស់​មាន​ដប់ពីរ​នាក់។

គឺ​សឡូ‌មិត​នេះ និង​បង‌ប្អូន​គាត់ ជា​អ្នក​ត្រួត​លើ​ឃ្លាំង​នៃ​របស់​ដែល​ព្រះ​បាទ​ដាវីឌ ព្រម​ទាំង​មេ​លើ​ពួក​វង្សា‌នុវង្ស មេ​លើ​ទាហាន​មួយ​ពាន់​នាក់ មេ​លើ​មួយរយ​នាក់ និង​ពួក​មេទ័ព​ធំ​បាន​ថ្វាយ។

ហើយ​ពួក​បង‌ប្អូន​គេ ដែល​នៅ​ភូមិ​គេ​រៀង​ខ្លួន ក៏​ត្រូវ​ចូល​មក​នៅ​ជា‌មួយ​ម្តងៗ​អស់​ប្រាំពីរ​ថ្ងៃ

ត្រូវ​ឲ្យ​ពួក​លេវី​ឈរ​ព័ទ្ធ​ជុំ‌វិញ​ស្តេច ដោយ​កាន់​គ្រឿង​សស្ត្រា‌វុធ​គ្រប់ៗ​គ្នា បើ​មាន​អ្នក​ណា​ចូល​មក​ក្នុង​ព្រះ‌វិហារ នោះ​ត្រូវ​សម្លាប់​បង់ អ្នក​រាល់​គ្នា​ត្រូវ​នៅ​ជាប់​នឹង​ស្តេច នៅ​អស់​វេលា​ដែល​ទ្រង់​យាង​ចេញ​ចូល»។

លោក​ប្រគល់​លំពែង និង​ខែល​ធំ​តូច ជា​របស់​ព្រះបាទ​ដាវីឌ​ពី​ដើម ដែល​ទុក​នៅ​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ ដល់​ពួក​មេ‌ទ័ព។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម