មួយភាគក្នុងបីទៀត ត្រូវនៅឯដំណាក់នៃស្តេច ហើយមួយភាគក្នុងបីទៀត ត្រូវនៅត្រង់ទ្វារជើងជញ្ជាំង ឯបណ្ដាជនទាំងឡាយ ត្រូវនៅក្នុងទីលានព្រះវិហាររបស់ព្រះយេហូវ៉ាវិញ
ឯអ្នករាល់គ្នាត្រូវធ្វើយ៉ាងដូច្នេះ ចំណែកពួកសង្ឃ និងពួកលេវី ក្នុងពួកអ្នករាល់គ្នាដែលចូលមកនៅថ្ងៃឈប់សម្រាក នោះត្រូវឲ្យមួយភាគក្នុងបីចាំយាមនៅមាត់ទ្វារ
កុំឲ្យអ្នកណាចូលទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ាឡើយ លើកតែពួកសង្ឃ និងពួកអ្នកដែលជាជំនួយដល់ពួកលេវីប៉ុណ្ណោះ អ្នកទាំងនោះចូលទៅបាន ព្រោះគេបរិសុទ្ធទាំងអស់ តែបណ្ដាជនទាំងឡាយត្រូវរក្សាបញ្ញើនៃព្រះយេហូវ៉ាវិញ
ព្រះយេហូវ៉ាក៏ធ្វើតាមពាក្យលោកម៉ូសេ គឺកង្កែបក៏ងាប់អន្តរធាននៅក្នុងផ្ទះ នៅតាមភូមិ និងនៅតាមស្រែចម្ការ។
នៅត្រង់មាត់ទ្វារព្រះវិហារ ដែលហៅថាទ្វារលម្អ មានបុរសម្នាក់ដែលខ្វិនពីកំណើត គេតែងសែងគាត់យកមកដាក់នៅទីនោះរាល់ថ្ងៃ ដើម្បីឲ្យសុំទានពីអស់អ្នកដែលចូលទៅក្នុងព្រះវិហារ។