២ របាក្សត្រ 23:3ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦រួចក្រុមជំនុំទាំងអស់គ្នាក៏ចុះសញ្ញានឹងស្តេច នៅក្នុងព្រះដំណាក់របស់ព្រះ។ យេហូយ៉ាដាមានប្រសាសន៍ទៅគេថា៖ «មើល៍! នេះជារាជបុត្ររបស់ស្តេច សូមឲ្យទ្រង់បានសោយរាជ្យឡើង ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូលអំពីដំណើររាជវង្សរបស់ព្រះបាទដាវីឌ។ សូមមើលជំពូក |
ដូច្នេះ ឱព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមព្រះអង្គរក្សាសេចក្ដីសន្យានឹងបិតាទូលបង្គំ គឺព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ ដែលថា "នឹងមិនដែលខានមានពូជឯងអង្គុយលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល នៅមុខយើងឡើយ ឲ្យតែកូនចៅអ្នកប្រុងប្រយ័ត្ននឹងផ្លូវខ្លួន ដើម្បីនឹងដើរតាមក្រឹត្យវិន័យរបស់យើង ដូចជាអ្នកបានដើរនៅមុខយើងដែរ"។