២ របាក្សត្រ 23:19ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦លោកក៏ដាក់ពួកឆ្មាំទ្វារ នៅតាមអស់ទាំងទ្វារព្រះវិហាររបស់ព្រះយេហូវ៉ា ដើម្បីនឹងឃាត់មិនឲ្យអ្នកណាដែលមិនស្អាតក្នុងការអ្វីមួយចូលទៅ។ សូមមើលជំពូក |
ទ្រង់បានតម្រូវពួកសង្ឃឲ្យធ្វើការងារតាមវេន ដូចព្រះបាទដាវីឌជាបិតាបានកំណត់ទុក ទ្រង់ឲ្យពួកលេវីមានដំណែងរបស់គេសម្រាប់ពោលសរសើរ ហើយធ្វើជាជំនួយដល់ពួកសង្ឃជាប្រចាំរាល់តែថ្ងៃ ឯពួកឆ្មាំទ្វារក៏ធ្វើតាមវេនរបស់គេនៅគ្រប់ទ្វារដែរ។ ដ្បិតព្រះបាទដាវីឌជាអ្នកសំណព្វរបស់ព្រះ បានបង្គាប់យ៉ាងដូច្នោះ។