ក្រោយការទាំងនោះមក ព្រះយេហូវ៉ាប្រហារស្តេចឲ្យមានជំងឺក្នុងពោះវៀន ដែលមើលមិនជាឡើយ។
បន្ទាប់មក ណាថាន់ក៏វិលទៅផ្ទះលោកវិញ។ ព្រះយេហូវ៉ាបានប្រហារបុត្រដែលប្រពន្ធអ៊ូរីបានបង្កើតឲ្យដាវីឌ ឲ្យមានជំងឺឈឺជាខ្លាំង។
ឯព្រះបាទអ័ហាស៊ីយ៉ាបានឡើងសោយរាជ្យលើស្រុកយូដា ក្នុងឆ្នាំទីដប់មួយ នៃរជ្ជកាលព្រះបាទយ៉ូរ៉ាម ជាបុត្រព្រះបាទអ័ហាប់។
រីឯព្រះករុណាវិញ នឹងកើតមានជំងឺក្នុងពោះវៀនជាទម្ងន់ ឈឺរាល់ថ្ងៃ រហូតដល់ពោះវៀនធ្លាក់ចេញមកដោយសារជំងឺនោះ»។
រំពេចនោះ ទេវតារបស់ព្រះអម្ចាស់ក៏ប្រហារស្តេច ព្រោះស្តេចមិនបានថ្វាយសិរីល្អដល់ព្រះ ស្ដេចក៏ត្រូវដង្កូវចោះ ហើយផុតដង្ហើមទៅ។