២ របាក្សត្រ 21:14ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦នោះមើល៍ ព្រះយេហូវ៉ានឹងវាយប្រជារាស្ត្រទ្រង់ ដោយសេចក្ដីវេទនាជាខ្លាំង ព្រមទាំងពួកបុត្រ និងភរិយាទ្រង់ទាំងប៉ុន្មាន ហើយរបស់ទ្រព្យទ្រង់ផង សូមមើលជំពូក |
ដ្បិតអ្នករាល់គ្នាបានកាន់តាមបញ្ញត្តិច្បាប់របស់ស្តេចអំរី និងអស់ទាំងអំពើរបស់រាជវង្សស្ដេចអ័ហាប់ ហើយអ្នករាល់គ្នាបានដើរតាមសេចក្ដីប្រឹក្សារបស់គេ។ ហេតុនេះហើយបានជាយើងធ្វើឲ្យអ្នកត្រូវខូចបង់ ហើយឲ្យពួកអ្នកដែលអាស្រ័យនៅ ត្រឡប់ជាទីដែលគេមើលងាយ អ្នកនឹងត្រូវរងពាក្យត្មះតិះដៀល នៃប្រជារាស្ត្ររបស់យើង។