Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



២ របា‌ក្សត្រ 21:1

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះបាទ​យេ‌ហូសា‌ផាត​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ គេ​បញ្ចុះ​សព នៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ នៅ​ក្នុង​ក្រុង​ដាវីឌ រួច​យេ‌ហូរ៉ាម ជា​បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា

សូមមើលជំពូក ចម្លង

8 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​គេ​នាំ​យក​សព​របស់​អេ‌សា‌អែល ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​ឪពុក​គាត់ ដែល​នៅ​បេ‌ថ្លេ‌ហិម​ទៅ នោះ​យ៉ូអាប់ ព្រម​ទាំង​ពួក​លោក​ក៏​ដើរ​ពេញ​មួយ​យប់ ទៅ​ដល់​ក្រុង​ហេប្រុន​នៅ​ពេល​ថ្ងៃ​ទើប​នឹង​ភ្លឺ។

យេ‌ហូសា‌ផាត​ក៏​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់ទ្រង់​ទៅ គេ​បញ្ចុះ​ទ្រង់​នៅ​ជា‌មួយ​បុព្វ‌បុរស ក្នុង​ក្រុង​របស់​ដាវីឌ ជា​បុព្វបុរស រួច​យេ‌ហូរ៉ាម ជា​‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

ដូច្នេះ ព្រះបាទ​យ៉ូរ៉ាម​ក៏​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់​ទៅ រួច​អ័ហា‌ស៊ីយ៉ា ជា​បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

ព្រះបាទ​រេហូ‌បោម​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ រួច​អ័ប៊ីយ៉ា ជា​បុត្រា​ក៏​ឡើយ​សោយ‌រាជ្យ​ជំនួស​បិតា។

គ្រា​នោះ អេលា‌ស៊ើរ ជា​កូន​ដូដា‌វ៉ា អ្នក​ស្រុក​ម៉ារី‌សា លោក​ថ្លែងទំនាយ​ទាស់​នឹង​ព្រះបាទ​យេ‌ហូសា‌ផាត​ថា៖ «ដោយ​ព្រោះ​ព្រះ‌ករុណា​បាន​ចូល​ហ៊ុន​នឹង​អ័ហា‌ស៊ីយ៉ា នោះ​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ​ការ ដែល​ព្រះ‌ករុណា​បាន​ធ្វើ​នេះ​ទាំង​អស់»។ ឯ​នាវា​នោះ​ក៏​ត្រូវ​បាក់​បែកអស់ មិន​អាចទៅដល់​ស្រុក​តើស៊ីស​ឡើយ។

ពេល​ទ្រង់​ឡើង​សោយ‌រាជ្យ មាន​ព្រះ‌ជន្ម​សាមសិប​ពីរ​ព្រះវស្សា​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ប្រាំបី​ឆ្នាំ រួច​ទ្រង់​លា​ចាក​លោក​ទៅ ឥត​មាន​អ្នក​ណា​ស្តាយ​ឡើយ គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ តែ​មិន​មែន​ក្នុង​ផ្នូរ​របស់​ពួក​ស្តេច​ទេ។

កាល​ព្រះបាទ​សាឡូម៉ូន​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ គេ​បាន​បញ្ចុះ​សព​ទ្រង់ នៅ​ក្នុង​ក្រុង​របស់​ដាវីឌ ជា​បិតា ហើយ​ព្រះបាទ​រេហូ‌បោម ជា​បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម