២ របាក្សត្រ 2:4ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦មើល៍ ទូលបង្គំរៀបនឹងស្អាងព្រះវិហារ សម្រាប់ព្រះនាមព្រះយេហូវ៉ា ជាព្រះរបស់ទូលបង្គំ ដើម្បីថ្វាយដល់ព្រះអង្គទុកជាទីដុតគ្រឿងមានក្លិនក្រអូប នៅចំពោះព្រះអង្គ និងជាទីតម្កល់នំបុ័ងតាំងទុកជានិច្ច ព្រមទាំងថ្វាយតង្វាយដុតទាំងពេលព្រឹក និងពេលល្ងាច ហើយនៅថ្ងៃឈប់សម្រាក ថ្ងៃចូលខែ និងនៅអស់ទាំងបុណ្យមានកំណត់នៃព្រះយេហូវ៉ាជាព្រះរបស់យើងខ្ញុំរាល់គ្នា ដូចជាបានបង្គាប់មកសាសន៍អ៊ីស្រាអែល ឲ្យធ្វើជាដរាបតទៅ។ សូមមើលជំពូក |
ទ្រង់មានរាជឱង្ការថា៖ «សាឡូម៉ូន បុត្រយើង នៅក្មេងខ្ចីពេកណាស់ ហើយព្រះវិហារដែលត្រូវស្អាងថ្វាយព្រះយេហូវ៉ា ត្រូវតែបានរុងរឿងយ៉ាងក្រៃលែង ព្រមទាំងមានសិរីលម្អ និងល្បីឮទួទៅគ្រប់ទាំងនគរផង ដូច្នេះ យើងនឹងរៀបចំឲ្យបានគ្រប់គ្រាន់»។ ព្រះបាទដាវីឌក៏ត្រៀមប្រដាប់ប្រដាទុកជាបរិបូរមុនដែលទ្រង់អស់ព្រះជន្មទៅ។
រាល់ព្រឹកល្ងាច គេតែងដុតតង្វាយដុត និងគ្រឿងក្រអូបថ្វាយព្រះយេហូវ៉ាជានិច្ច ក៏រៀបនំបុ័ងតាំងទុកដាក់លើតុបរិសុទ្ធ ព្រមទាំងថែជើងចង្កៀងមាស និងចង្កៀងទាំងប៉ុន្មាន ដែលសម្រាប់ដុតរាល់តែល្ងាច ដ្បិតពួកយើងគោរពប្រតិបត្តិតាមបង្គាប់របស់ព្រះយេហូវ៉ាជាព្រះនៃយើង តែអ្នករាល់គ្នាបានបោះបង់ចោលព្រះអង្គ។