២ របាក្សត្រ 19:2ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ខណៈនោះ យេហ៊ូវ កូនហាណានី ជាហោរា ក៏ចេញទៅទទួលទ្រង់ទូលថា៖ «តើគួរគប្បីឲ្យទ្រង់បានទៅជួយមនុស្សអាក្រក់ ហើយស្រឡាញ់ដល់ពួកអ្នកដែលស្អប់ព្រះយេហូវ៉ាឬ? ដោយព្រោះហេតុនេះបានជាមានសេចក្ដីក្រេវក្រោធចេញពីចំពោះព្រះយេហូវ៉ា មកលើទ្រង់ហើយ។ សូមមើលជំពូក |
ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានសម្ដែងមកទាស់នឹងប្អាសា ព្រមទាំងព្រះរាជ្យវង្សទ្រង់ តាមរយៈហោរាយេហ៊ូវ ជាកូនហាណានី គឺដោយព្រោះការដ៏លាមកអាក្រក់ទាំងប៉ុន្មាន ដែលទ្រង់បានប្រព្រឹត្តនៅព្រះនេត្រព្រះយេហូវ៉ា ជាការដែលបណ្ដាលឲ្យព្រះអង្គក្រោធដោយសារអំពើដែលបានធ្វើ ដោយប្រព្រឹត្តដូចជាព្រះវង្សាយេរ៉ូបោមនោះ ហើយដោយព្រោះទ្រង់បានប្រហារជីវិតគេថែមទៀត។
ព្រះបាទអ័ហាប់ជាស្តេចអ៊ីស្រាអែល ទ្រង់ទូលនឹងព្រះបាទយេហូសាផាត ជាស្តេចយូដាថា៖ «តើទ្រង់ចង់ទៅក្រុងរ៉ាម៉ូត-កាឡាត ជាមួយទូលបង្គំឬទេ?» ទ្រង់ទូលឆ្លើយថា៖ «ទូលបង្គំក៏ដូចជាទ្រង់ ហើយប្រជារាស្ត្ររបស់ទូលបង្គំ ក៏ដូចជាប្រជារាស្ត្ររបស់ទ្រង់ដែរ យើងនឹងនៅជាមួយព្រះករុណាក្នុងចម្បាំងនេះ»។
ស្តេចអ៊ីស្រាអែលទូលឆ្លើយថា៖ «មានម្នាក់ទៀត ដែលល្មមឲ្យយើងទូលសួរដល់ព្រះយេហូវ៉ាបានដែរ គឺមីកាយ៉ា ជាកូនយីមឡា តែទូលបង្គំស្អប់គាត់ ដ្បិតគាត់មិនដែលថ្លែងទំនាយល្អពីទូលបង្គំសោះ គឺចេះតែថ្លែងទំនាយអាក្រក់ជាដរាបវិញ» ព្រះបាទយេហូសាផាតទូលថា៖ «សូមទ្រង់កុំមានរាជឱង្ការដូច្នេះឡើយ»។
បើកាលណាមានដំណើរក្តី រើមកដល់អ្នករាល់គ្នា អំពីពួកបងប្អូន ដែលនៅអស់ទាំងទីក្រុងគេ ជារឿងក្តីពីការកាប់សម្លាប់គ្នា ឬការរំលងច្បាប់ ក្រឹត្យក្រម និងបញ្ញត្តិ ឬសេចក្ដីវិនិច្ឆ័យណាមួយ នោះអ្នករាល់គ្នាត្រូវប្រាប់គេ ដើម្បីកុំឲ្យគេមានទោស នៅចំពោះព្រះយេហូវ៉ា ហើយដោយសារទោសនោះ នឹងមានសេចក្ដីក្រោធមកលើអ្នករាល់គ្នា និងពួកបងប្អូនផងនោះឡើយ ចូរសម្រេចការនេះទៅ នោះអ្នករាល់គ្នានឹងគ្មានទោសទេ។
សង្ឃទាំងនោះបានឃាត់ព្រះបាទអូសៀស ដោយពាក្យថា៖ «ឱព្រះករុណាអូសៀសអើយ ការដុតកំញានថ្វាយព្រះយេហូវ៉ា មិនមែនជាតួនាទីរបស់ទ្រង់ទេ គឺជាការងាររបស់ពួកកូនចៅសង្ឃអើរ៉ុន ដែលបានញែកជាបរិសុទ្ធ សម្រាប់ដុតកំញាន ចូរចេញពីទីបរិសុទ្ធនេះទៅ ព្រោះទ្រង់បានរំលងច្បាប់ហើយ ការនេះក៏មិនបានរាប់ជាកិត្តិនាមដល់ទ្រង់ នៅចំពោះព្រះយេហូវ៉ាដ៏ជាព្រះដែរ»។