២ របាក្សត្រ 18:2ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦លុះក្រោយមកពីរបីឆ្នាំ ទ្រង់យាងចុះទៅគាល់ព្រះបាទអ័ហាប់ នៅក្រុងសាម៉ារី ឯព្រះបាទអ័ហាប់ក៏សម្លាប់ចៀម និងគោជាបរិបូរ ជប់លៀងថ្វាយទ្រង់ និងពួកអ្នកដែលទៅជាមួយ ក៏បបួលទ្រង់ឲ្យឡើងទៅច្បាំងនឹងក្រុងរ៉ាម៉ូត-កាឡាត។ សូមមើលជំពូក |
ព្រះបាទអ័ហាប់ជាស្តេចអ៊ីស្រាអែល ទ្រង់ទូលនឹងព្រះបាទយេហូសាផាត ជាស្តេចយូដាថា៖ «តើទ្រង់ចង់ទៅក្រុងរ៉ាម៉ូត-កាឡាត ជាមួយទូលបង្គំឬទេ?» ទ្រង់ទូលឆ្លើយថា៖ «ទូលបង្គំក៏ដូចជាទ្រង់ ហើយប្រជារាស្ត្ររបស់ទូលបង្គំ ក៏ដូចជាប្រជារាស្ត្ររបស់ទ្រង់ដែរ យើងនឹងនៅជាមួយព្រះករុណាក្នុងចម្បាំងនេះ»។