២ របាក្សត្រ 17:8ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ព្រមទាំងពួកលេវីឲ្យទៅជាមួយដែរ គឺសេម៉ាយ៉ា នេថានា សេបាឌា អេសាអែល សេមីរ៉ាម៉ូត យ៉ូណាថាន អ័ដូនីយ៉ា ថូប៊ីយ៉ា និងថូប-អ័ដូនីយ៉ា ដែលសុទ្ធតែពួកលេវី និងអេលីសាម៉ា ហើយយេហូរ៉ាម ជាពួកសង្ឃ ឲ្យទៅជាមួយគេ។ សូមមើលជំពូក |
ទ្រង់មានព្រះបន្ទូលទៅពួកលេវី ជាអ្នកដែលបង្ហាត់បង្រៀនពួកអ៊ីស្រាអែលទាំងប៉ុន្មាន គឺជាពួកអ្នកបរិសុទ្ធព្រះវិហារថា៖ «ចូរយកហិបបរិសុទ្ធ ទៅតាំងនៅក្នុងព្រះវិហារដែលព្រះបាទសាឡូម៉ូន ជាបុត្រាព្រះបាទដាវីឌ ស្តេចអ៊ីស្រាអែលបានស្អាង មិនចាំបាច់ឲ្យអ្នករាល់គ្នាសែងទៀតឡើយ ឥឡូវនេះ ចូរបម្រើព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ហើយដល់អ៊ីស្រាអែល ជាប្រជារាស្ត្រទ្រង់ផង